ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើ​សា​ទៅ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ថា ដំណើរការ​ផ្លូវច្បាប់​ធ្វើ​ឲ្យ​ចប់​សិន​ចាំ​និយាយ​ផ្លូវ​នយោបាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្ញើ​សា​ទៅ​កាន់​ក្រុម​អ្នកប្រឆាំង​នៅ​ក្រៅប្រទេស​ដែល​កំពុង​ស្រួល​ជ្រើម​ថា រង់ចាំ​ដំណើរការ​ផ្លូវច្បាប់​ឲ្យ​ចប់​សិន ចាំ​និយាយ​ផ្លូវ​នយោបាយ ពោល​មិន​អាច​ធ្វើ​ផ្លូវ​នយោបាយ​មុន​ផ្លូវច្បាប់​ទេ ។ ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវី រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្ញើ​សា​ទៅ​កាន់​ក្រុម​អ្នកប្រឆាំង​នៅ​ក្រៅប្រទេស​ដែល​កំពុង​ស្រួល​ជ្រើម​ថា រង់ចាំ​ដំណើរការ​ផ្លូវច្បាប់​ឲ្យ​ចប់​សិន ចាំ​និយាយ​ផ្លូវ​នយោបាយ ពោល​មិន​អាច​ធ្វើ​ផ្លូវ​នយោបាយ​មុន​ផ្លូវច្បាប់​ទេ ។

ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវី រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ សរុប​ចំនួន​១៥៣​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វិមាន​សន្ដិភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ផ្ដាំផ្ញើ​ទៅ​ពួក​ក្រុមប្រឆាំង​នៅ​ប្រទេស​ថា ដំណើរការ​ខាង​ផ្លូវច្បាប់ ត្រូវ​តែ​ធ្វើ​ឲ្យ​ចប់​ជា​មុន​សិន រួច​ចាំ​សម្របសម្រួល​គ្នា​ខាង​នយោបាយ អត់​មាន​សម្របសម្រួល​ខាង​នយោបាយ​មុន ហើយ​សម្របសម្រួល​ខាង​ផ្លូវច្បាប់ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ពួក​ប្រឆាំង​នៅ​ក្រៅប្រទេស តែងតែ​ត្រៀមខ្លួន​វាយប្រហារ​មក​លើស​ម្ដេច ដូច្នេះ​ត្រូវ​វាយបក​វិញ​ដោយ​មិន​ទុក​ឡើយ ។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​លោក ហ៊ុន សែន អប់រំ​គេ​ឲ្យ​ចេះ​សម្របសម្រួល តែ​ខ្លួនឯង​អត់​ព្រម​សម្របសម្រួល ។ ខ្ញុំ​សម្របសម្រួល​អស់​ប៉ុណ្ណឹង​ហើយ ខ្ញុំ​គ្មាន​ពេល​សម្របសម្រួល​ជាមួយ​អ្នក​ណា​ទៀត​ទេ ដំណើរការ​ផ្លូវច្បាប់​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់ ផុត​ខាង​ផ្លូវច្បាប់​ហើយ ចាំ​សម្រួល​គ្នា​ខាង​នយោបាយ អត់​មាន​សម្រួល​គ្នា​ខាង​នយោបាយ​មុន សម្រួល​គ្នា​ខាង​ផ្លូវច្បាប់​ទេ សូម​ជូន​សារ​នេះ​ទុក​ឲ្យ​ហើយ​»​។

សម្ដេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា ដំណើរការ​ផ្លូវច្បាប់​ត្រូវ​តែ​បន្ដ​ទៀត បើ​ពួក​អ្នកឯង​ត្រូវ​ជាប់ ពន្ធនាគារ ត្រូវ​ជាប់​ឲ្យ​ហើយ​ចាំ​និយាយ​គ្នា​ខាង​ផ្លូវ​នយោបាយ អ្នក​មិន​ទាន់​កាត់ក្ដី ត្រូវ​កាត់ក្ដី​ឲ្យ​ហើយ ចាំ​និយាយ​គ្នា​រឿង​នយោបាយ ។ សម្ដេច​ថា ខ្មែរ​មិន​ត្រូវការ​មាន​ជម្លោះ​ឡើយ មាន​តែ​អ្នកមាន​ជម្លោះ​ជាមួយ​ផ្លូវច្បាប់​តែ​ប៉ុណ្ណោះ តែ​គ្មាន​ជម្លោះ​នយោបាយ​ឡើយ ។​ស​សម្ដេច​បញ្ជាក់​ឡើង​វិញ​ថា នៅ​កម្ពុជា​អត់​មាន​អ្នកទោស​នយោបាយ​ទេ មាន​តែ​អ្នកនយោបាយ​ជាប់​ទោស​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ ។

សម្ដេច​តេ​ជោ​បន្ថែម​ថា ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​កំពុង​បង្កជម្លោះ​ជាមួយ​ផ្លូវច្បាប់ ដូច្នេះ​ត្រូវ​រង់​ចាប់​ផ្លូវច្បាប់​ដោះស្រាយ​រួច​ចាំ​មក​និយាយ​រឿង​នយោបាយ​ជាមួយ​សម្ដេច ។ សម្ដេច​ថា សម្ដេច​បន្ដ​ប្ដឹង​ពួក​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ទៀត ដែល​គម្រោង​កំចាត់​ត្រកូល «​ហ៊ុន​» ។ ឆ្លៀតឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​កំពុង​ជាប់​ពន្ធនាគារ ជាក់ស្ដែង អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាដើម ពោល គឺ​ឲ្យ​តែ​ធ្វើ​ខុសច្បាប់ ដឹង​តែ​ជាប់ពន្ធ​នាគា​រហើយ ។ ចំពោះ​មុខ​មេធាវី​ជា​ច្រើន​រូប សម្ដេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា មាន​អ្នកកាសែត​មួយ​ជាប់​ពាក្យបណ្ដឹង​ចំនួន​២ ហើយ​សុំ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម្ដេច​ឆ្លើយ​តប​ទៅ​វិញ​ថា អ្នក​មានទោស​ត្រូវ​តែ​ទទួលទោស ។

សម្ដេច​តេ​ជោ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទ​តិច​ទេ ដែល​បាន​ជាប់គុក ឲ្យ​ធ្វើ​ខុសច្បាប់ គឺ​ជាប់គុក​ហើយ ជាក់ស្ដែង​ដូច​ជា អតីត​អភិបាល​ខេត្តតាកែវ ក៏​កំពុង​ជាប់គុក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ