ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍នៅ​ថៃ​​តាន​តឹង​ អ្នក​សង្កេត​ការណ៍​ឃើញ​​កំពុង​​កើន​ឡើង​​​​ខ្លាំង​ជុំវិញ​បាតុកម្ម​​

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ស្ថានការណ៍​តានតឹង​សម្រាប់​អ្នក​សង្កេតការណ៍​ឃើញ​ថា កំពុង​មានការ​កើនឡើង​ខ្លាំង​ជុំវិញ​បាតុកម្ម​តវ៉ា​នៅ​ប្រទេស​ថៃ បន្ទាប់ពី​មានការ​បាញ់​មនុស្ស​ចំនួន​៦​នាក់​ឲ្យ​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ស​ប្តា​ហ៍​មុន រហូត​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹក​ពណ៌​លើ​ក្រុម​បាតុករ នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​បាងកក ។ យោង​តាម​បណ្តាញ​ព័ត៌មាន…

ប្រទេស​ថៃ ៖ ស្ថានការណ៍​តានតឹង​សម្រាប់​អ្នក​សង្កេតការណ៍​ឃើញ​ថា កំពុង​មានការ​កើនឡើង​ខ្លាំង​ជុំវិញ​បាតុកម្ម​តវ៉ា​នៅ​ប្រទេស​ថៃ បន្ទាប់ពី​មានការ​បាញ់​មនុស្ស​ចំនួន​៦​នាក់​ឲ្យ​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ស​ប្តា​ហ៍​មុន រហូត​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹក​ពណ៌​លើ​ក្រុម​បាតុករ នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង​បាងកក ។

យោង​តាម​បណ្តាញ​ព័ត៌មាន CNA នា​រសៀលថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​រាយការណ៍​ថា ទីក្រុង​បាងកក​កំពុង​ប្រឈម​នឹង​បាតុកម្ម​ដ៏​ធំ​មួយទៀត​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ដោយ​ក្រុម​បាតុករ​គ្រោង​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ការិយាល័យ​រាជសម្បត្តិ​(Crown Property Bureau) ដែល​ជា​ភ្នាក់ងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ព្រះរាជា ។

សូម​បញ្ជាក់​ថា ក្រុម​ចលនា​និស្សិត​របស់​ថៃ បាន​ធ្វើការ​តវ៉ា​អស់​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ក្នុង​នោះ​សញ្ញា​ម្រាមដៃ​៣​របស់​ពួក​គេ​នៅ​តែ​ប្រើប្រាស់ ដើម្បី​ទាមទារ​ចំណុច​សំខាន់​ៗ​ចំនួន៣ គឺ ៖

១-​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវ​ចុះ​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី២-​កែប្រែ​រដ្ឋធម្មនុញ្ញ​ឲ្យ​ដូច​មុន​ឆ្នាំ​២០១៩ និង៣-​ការ​ធ្វើ​កំណែទម្រង់​រាជា​និយម ដែល​ផ្តល់​អំណាច​ជ្រុល​ពេក​ដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ដែល​ពួក​គេ​មិនសូវ​ជា​ពេញចិត្ត​នោះ​ឡើយ ។

ជាមួយ​គ្នា​នេះ សភា​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បានប្រកាស​ថា ព្រះមហាក្សត្រ​ថៃ​អាច​នឹង​ត្រូវ​ឱ្យ​យាង​ចេញពី​អា​ល្លឺ​ម៉​ង់ ប្រសិនបើ​ទ្រង់​មិន​គិតគូរ​ពី​ប្រទេស​របស់​ទ្រង់​ទេ​នោះ ។គេ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn ទ្រង់​បន្ដ​ស្នាក់​នៅ​ក្នុង​ព្រះរាជ​ដំណា​ក់​នៅ​ឯ​រដ្ឋ​បា​វ៉ា​រី​យ៉ា​របស់​អា​ល្លឺ​ម៉​ង់​ដែល​ទីនោះ​គឺជា​កន្លែង​ដែល​ទ្រង់​តែងតែ​ទៅ​គង់នៅ​ជា
ទម្លាប់ ។

ការ​បន្ដ​គង់នៅ​យ៉ាង​យូរ​របស់​ព្រះ​មហាក្សត្រ Maha Vajiralongkorn នៅ​ទ្វីបអឺរ៉ុប
បាន​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​និង​រង​ការ​រិះគន់យ៉ាង​ខ្លាំង ក្នុងអំឡុងពេល​ដែល​ប្រទេស​ថៃ​កំពុងមានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​របប​រាជានិយម​ពី​សំណាក់ ក្រុម​អ្នកគាំទ្រ​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ ។

សភា​អា​ល្លឺ​ម៉​ង់​ប្រកាស​ថា ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn មាន​ឯកសិទ្ធិ​ការទូត​ក្នុងអំឡុងពេល​គង់នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ប៉ុន្តែ​រដ្ឋ​បា​វ៉ា​រី​យ៉ា​ក៏​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ឱ្យ​ទ្រង់​យាង​ចេញពី​ប្រទេស​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ រដ្ឋ​របស់​អា​ល្លឺ​ម៉​ង់​មួយ​នេះ មាន​អំណាច​តិចតួច​ណាស់​ក្នុង​ការ​វិនិច្ឆ័យ​លើ​ព្រះមហាក្សត្រ​ថៃ ទោះបីជា​មានការ​គំរាមកំហែង​ថ្មី​ៗ​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ Heiko Maas ក៏​ដោយ ។ កាលពី​ខែតុលា​កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់​រូប​នេះ ក៏​បាន​ព្រមាន​ដល់​ព្រះមហាក្សត្រ​ថៃ ប្រឆាំង​នឹង​ការ​ដែល​ចោទ​ថា ទ្រង់​គ្រប់គ្រង​ប្រទេស​របស់​ទ្រង់​ចេញពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ព្រះមហាក្សត្រ​ថៃ​ចំណាយពេល​ជា​ច្រើន​ខែ​ក្នុង​ដំណាក់​មួយ​ក្បែរ​បឹង Starnberg ស្ថិត​នៅ​ខាងត្បូង​ទីក្រុង​មុ​យ​និ​ច ហើយ​នៅ​រដូវ​ផ្កា​រីក ទ្រង់​តែងតែ​ប្រថាប់​នៅ​សណ្ឋាគារ​ប្រណីត​មួយ នៅ​រមណីយដ្ឋាន​ជិះ​ស្គី​នៅ Garmisch-Partenkirchen ។ សារព័ត៌មាន Deutche Welle បាន​រាយការណ៍​ថា ព្រះ​អង្គ​តែង​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ក្នុង​អំឡុង​ខែតុលា ដើម្បី​ចូលរួម​ពិធី​នានា និង​ការ​បង្ហាញ​ព្រះរាជ​វត្តមាន​មួយ​ចំនួន ប៉ុន្តែ​គណបក្សប្រឆាំង​របស់​អា​ល្លឺ​ម៉​ង់ កំពុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ ហាមឃាត់​ព្រះមហាក្សត្រ​ថៃ​មិន​ឱ្យ​ចូល​ប្រទេស​អា​ល្លឺ​ម៉​ង់​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ