ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចង់មាននិងជោគជ័យ អ្នកជំនាញណែនាំជៀសវាងនូវចំណុច ៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​អចល​ទ្រព្យ លោក ង៉ែត ជូ បាន​លើក​ឡើង​ថា «ជីវិត​មនុស្ស​ងាយ​ទេ ដំបូង​ត្រូវ​ចំណាយពេល​ខិតខំ​ធ្វើការ​ដើម្បី​សន្សំ​ទុន​។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​អចល​ទ្រព្យ លោក ង៉ែត ជូ បាន​លើក​ឡើង​ថា «ជីវិត​មនុស្ស​ងាយ​ទេ ដំបូង​ត្រូវ​ចំណាយពេល​ខិតខំ​ធ្វើការ​ដើម្បី​សន្សំ​ទុន​។ ក្រោយមក​ដាក់​ទុន​អោយធ្វើ​ការ​ដើម្បី​ប្តូរ​យក​ពេលវេលា​មក​វិញ​» ។


ក្នុង​ន័យ​ខាងលើ​នេះ​ដែរ ថ្មី​ៗ​នេះ​លោក ង៉ែត ជូ បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព ដូច្នេះ​ថា «​ត្រង់​ន័យ​នេះ មាន​ន័យ​ថា ទុន​ទាំង​ពីរ គឺ​ការ​សន្សំ​ទុន​ផ្នែក​ហិរញ្ញវត្ថុ លុយកាក់​ជាដើម និង​ការ​សន្សំ​ដើមទុន​ជា​ចំណេះដឹង ជា​ជំនាញ​។ ប្រសិនជា​យើង​សន្សំ​បាន​ត្រឹមតែ​លុយកាក់ ហើយ​ខក​ខានមិនបាន​សន្សំ​ជំនាញ​នឹង​ចំណេះដឹង​នេះ​ទេ ជំ​ហ៊ាន​បន្ទាប់​យើង​នឹង​យក​លុយកាក់​នឹង​យក​ទៅ​ប្រើ ក៏អត់​សូវ​មាន​ប្រសិទ្ធភាព និង​មិនសូវ​បាន​ផល​ចំណេញ អ​ញ្ចឹ​ង​ប្រសិនជា​យើង ប្រើ​ទាំង​ចំណេះ ប្រើ​បញ្ញា និង​ទុន​គឺ​យើង​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ក្នុង​ការ​បង្កើត​ផល​ចំណេញ​»​។


លោក​បាន​បន្តបន្ថែមទៀតថា «​នៅ​ក្នុង​ដំណាក់កាល​សន្សំ​ទុន​នេះ យុវជន​ ឬ​ក៏​អ្នកធ្វើការ​ងារ​គួ​រតែ កុំ​ផ្តោត​លើ​ស្ថេ​រ​ភាព​ការងារ ខ្លាច​ការងារ​វា​មិន​ជាប់លាប់ និង​ផ្តោត​លើ​ការងារ​ណា​ដែល មាន​ប្រាក់​វ​បៀរ​វត្ត​ន៍​ច្រើន ឬ​ក៏​គាត់​តែងតែ​ឡើង​ប្រាក់​បៀរ​វត្ត​ន៍​ច្រើន​ជាប់​ជា​ប្រចាំ ហើយ​ផ្តោត​ការងារ​ណា​ដែល​ខ្លួន​បាន​រៀនសូត្រ​ផង​ដែរ ។ ពីព្រោះ​បើ​យើង​ផ្តោត​តែ​លើ​ស្ថេ​រ​ភាព​ការងារ មិន​បាន​ប្រាក់​បៀរ​វត្ត​ន៍​ខ្ពស់​ទេ អ​ញ្ចឹ​ង​យើង​នឹង​មិន​អាច​សន្សំ​ទុន​ជា​ហិរញ្ញវត្ថុ​បាន​ច្រើន​ទេ​។ ហើយ​ស្ថេ​រ​ភាព​ការងារ ប្រសិនជា​ការងារ​នោះ​មិនសូវ មានការ​ប្រកួតប្រជែង ឬ​ក៏​កន្លែង​ដែល​មិនសូវ​មាន​ឳ​កាស ឱ្យ​យើង​បញ្ចេញ​សមត្ថភាព​ទេ នោះ​យើង​ក៏​មិន​អាច​សន្សំ​សមត្ថភាព​បាន​ច្រើន​ដែរ​។ ដូចនេះ​ហើយ បាន​ទុន​ទាំង​ពីរ​នេះ​ត្រូវ​សន្សំ​ដំណាល រវាង​ប្រាក់ខែ​ច្រើន​ហើយនឹង​ការ​ពង្រឹងសមត្ថភាព​ការងារ ដែល​ប្រកួតប្រជែង​»​។
អ្នកជំនាញ​រូប​នេះ បាន​លើកយក​មូលហេតុ ៣ មនុស្ស​ធ្វើ​មិន​បាន​គឺ​៖


១) ខក​ខានមិនបាន​សន្សំ​ទុន​គ្រប់គ្រាន់ : នៅ​ពេល​ដែល​គាត់​រក​ប្រាក់​បាន ច្រើន​តែ​គាត់​មិន​បាន​សន្សំ ឬ​ក៏​ធ្វើការ​ឱ្យ​តែ​រួចពីដៃ មិន​បាន​សន្សំ​ចំណេះដឹង គឺ​ធ្វើ​ឱ្យ​គាត់​នឹង​ខ្វះ​ទុន​ជា​ហិរញ្ញវត្ថុ ទុន​ជា​ចំណេះដឹង​នឹង​។ ឧទាហរណ៍​ថា គាត់​រក​ប្រាក់​បាន​ដែរ ប៉ុន្តែ​គាត់​ជាប់​បង់​រំ​លោះ ទិញ​របស់របរ​ប្រើប្រាស់ ឬ​ក៏​ការ​ចំណាយ​ខ្ជះខ្ជាយ ដើរ​លេង​ច្រើន អ្វី​ទាំងនេះ គឺ​ធ្វើ​ឱ្យ​គាត់​មិន​អាច​សន្សំ​ទុន​បាន​។

២) មិន​ហ៊ាន ឬ​មិន​មាន​សមត្ថភាព​ដាក់​ទុន​អោយធ្វើ​ការ ៖ មាន​ន័យ​ថា អ្នកខ្លះ​សន្សំ​ទុន​បាន​ដែរ សន្សំ​ទាំង​ទុន​ហិរញ្ញវត្ថុ​បាន​ច្រើន​ដែរ ប៉ុន្តែ​មិន​ហ៊ាន​សម្រេចចិត្ត ខ្លាច​ខាតបង់ ខ្លាច​បាត់​លុយ ដូចនេះ​បុគ្គល​ដែល​មិន​ហ៊ាន​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ គឺ​បាត់បង​ឳ​កាស​ច្រើន ហើយ​ការ​រំពឹង​ទុក​ពី​ការ​សន្សំ​ប្រាក់​នឹង ដើម្បី​ឱ្យ​មាន​ភាព​ធូរធារ​គឺជា​ការ​គិត​ដែល​មិន​ទាន់សម័យ និង​មិន​ធ្វើ​មាន​ផល​ចំណេញ ឬ​ចំរើន​អ្វី​នោះ​ទេ​។

៣) មាន​ភាព​លោភលន់ ឬ​គិត​ថា​ពេលវេលា​ផ្ទាល់ខ្លួន​មិន​សំខាន់ ៖ មនុស្ស​នឹង​មិន​មាន​ពេលវេលា​ផ្ទាល់ខ្លួន​នោះ​ទេ ប្រ​សិន​ណា​គាត់​នៅ​តែ​លោភលន់ នៅ​តែ​ចង់បាន ហើយ​នៅ​តែ​គិត​ថា ក្រៅពី​ខ្លួន​គ្មាន​អ្នក​ណា​អាច​ធ្វើការ​ងារ​បាន​ល្អ​ជំនួស​ខ្លួន​អ៉ី​ចឹ​ង។ ដូចនេះ​ឧទាហរណ៍​ថា​គាត់​មាន​អាជីវកម្ម​មួយ គាត់​មិន​ហ៊ាន​រៀបចំ​ឱ្យ​មាន អ្នកគ្រប់គ្រង មាន​ប្រព័ន្ធ​គ្រប់គ្រង​ឱ្យ​ល្អ គឺ​គាត់​មិន​ទុកចិត្ត​អ្នក​ដទៃ គាត់​នៅ​តែ​ផ្តោត​លើ​ធ្វើ​លើ​ខ្លួន​គាត់​រហូត អ៉ី​ចឹ​ង នៅ​តែ​ចង់បាន​ច្រើន ដូចនេះ​ហើយ​គាត់​មិន​អាច​មាន​លទ្ធភាព​ដក​យក ពេលវេលា​ផ្ទាល់ខ្លួន​មក​ធ្វើ​ឱ្យ​មាន​សេរីភាព​នោះ​ទេ​។

មួយវិញទៀត អ្នកខ្លះ​គាត់​មិនសូវ​ឱ្យ​តំលៃ​ទៅ​លើ​ពេលវេលា​ផ្ទាល់ខ្លួន​នោះ​ទេ គាត់​ឱ្យ​តំលៃ​ទៅ​លើ​ភាព​មានបាន​ជ្រុល​ពេក ដូចនេះ​ធ្វើ​ឱ្យ​គាត់​ក្លាយជា​ទាសករ​នៃ​ទ្រព្យសម្បត្តិ ឬ​ក៏​លុយកាក់ ចឹ​ង​បាត់បង់​សេរីភាព​ពីព្រោះ​តែ​ភាព​ចង់​មានបាន ប្រកួតប្រជែង​គ្នា​ខ្លាំង​ពេក​៕

អត្ថបទសរសេរ ដោយ