ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​បរិហារកេរ្តិ៍​ប្តឹង​លោក​សម រ​ង្ស៊ី ៖ តុលាការ​បារាំង​នឹង​បើក​សវនាការ​ថ្ងៃ​១ ខែកញ្ញា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា នេះ​ថា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា នេះ​ថា តុលាការ​ប្រទេស​បារាំង​បាន​កំណត់​ថ្ងៃ​បើក​សវនាការ​លើ​បណ្តឹង​បរិហារកេរ្តិ៍ របស់​សម្តេច​ដែល​ប្តឹង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី នា​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ ដែល​សវនាការ​នេះ​អាច​នឹង​ប្រើ​ពេល ២​ម៉ោង​កន្លះ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ឲ្យ​ដឹង​បែប​នេះ​នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សរុប​ចំនួន​១៥៣​នាក់ នៅ​វិមាន​សន្តិភាព នៅ​រាជធានី​ភ្នំពេញ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សំណុំរឿង​មួយ​នេះ គឺ​រូប​សម្តេច បាន​ប្តឹង​នៅ​តុលាការ​នៅ​ប្រទេស​បារាំង តាំងពី​ឆ្នាំ​២០១៩ មក​ម្លេះ ។ គ្រាន់តែ​សំណុំរឿង​មួយ​នេះ ប្រើ​ពេល​ដល់​ទៅ ៣​ឆ្នាំ ទើប​អាច​បើក​សវនាការ​បាន ។ ដូច្នេះ​រឿង​អី​បរទេស​មួយ​ចំនួន ចង់​ឲ្យ​ការ​កាត់ក្តី​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់ បើ​យើង​គ្មាន​លទ្ធភាព​ទៅ​បង្ខំ​តុលាការ​បារាំង​ក៏​យើង​មិន​អាច​មក​បង្ខំ​តុលាការ​នៅ​កម្ពុជា​បាន​ដែរ​។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តឹង​លោក សម រ​ង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​និង​កំពុង​រស់នៅ​ក្រៅប្រទេស អំពី​បទ​បរិហារកេរ្តិ៍ ដែល​បណ្តឹង​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ជុំវិញ​បញ្ហា​ដែល​ថា សម្តេច​តេ​ជោ ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​លោកនាយ​ឧត្តមសេនីយ៍ ហុ​ក ឡង់​ឌី ដែល​កាលនោះ​លោក ហុ​ក ឡង់​ឌី គឺជា​អគ្គស្នងការដ្ឋាន​នគរបាល កាលពី​ឆ្នាំ​២០០៨ និង​គម្រោង​សម្លាប់​មេ​សហជីព ផង​ដែរ ។

សូម​រម្លឹក​ផង​ដែរ​ថា ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​លោក សម រ​ង្ស៊ី​នេះ សូ​ម្បី​តែ​លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​លោក ហុ​កឡង់​ឌី ក៏​បាន​ទាត់​ចោលការ​ចោទប្រកាន់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រ​ឆាំ​ន​ងិ​ង​បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី នៅ​តុលាការ​បារាំង ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ