ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ក្រុម​ផ្កាយ​នៅ​ឆ្ងាយ​ពី​ផែនដី
មជ្ឈមណ្ឌល​មើល​ផ្កាយ «​ហា​វ៉ៃ​» បង្ហាញ​រូបភាព​ផ្កាយ​ដ៏​ធំ​មួយ​ក្រុម​នៅ​ឆ្ងាយ​ពី​ផែនដី​ជា​រូបភាព​ថត​ពី​យានអវកាស​ទូរទស្សន៍​«Hubble» ។ ចំណែក​រូប​

១-​ក្រុម​ផ្កាយ​នៅ​ឆ្ងាយ​ពី​ផែនដី
មជ្ឈមណ្ឌល​មើល​ផ្កាយ «​ហា​វ៉ៃ​» បង្ហាញ​រូបភាព​ផ្កាយ​ដ៏​ធំ​មួយ​ក្រុម​នៅ​ឆ្ងាយ​ពី​ផែនដី​ជា​រូបភាព​ថត​ពី​យានអវកាស​ទូរទស្សន៍​«Hubble» ។ ចំណែក​រូប​ដែល​ស្ថិត​ក្នុង​គន្លង​ជា​ពន្លឺ​ពណ៌​ខៀវ​ស្ថិត​ក្នុង​ប្រជុំ​ផ្កាយ​ទើបកើត​ថ្មី​ៗ ។

២-​ឧបករណ៍​បំ​លែង​ទឹកសមុទ្រ​ជា​ទឹកសាប
ជាង​ម៉ាស៊ីន​ប៉ា​ឡេ​ស្ទី​ន ពិនិត្យ​មើល​ម៉ាស៊ីន​បំ​លែង​ទឹកសមុទ្រ​ទៅ​ជា​ទឹកសាប នៅ​ក្រុង​កា​ហ្សា ។ ម៉ាស៊ីន​នេះ​ប្រើ​បច្ចេកវិទ្យា​បន្សាប​ជាតិ​ប្រៃ​ក្នុង​ទឹកសមុទ្រ​រហូត​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​ផឹក​បាន ក្រោយមក​បូម​តាម​ទុយោ​ដោយ​មាន​គ្រឿង​ចម្រោះ​ដើម្បី​យកជាតិ​ប្រៃ​ចេញ​ក្រោយមក​បំបាត់​ក្លិន​ដោយសារ​ធាតុ​គ្ល័​រ ។

៣-​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ទស្សនា​នៅ​សារមន្ទីរ​ផ្នូរ​សព
លោ​កន​រ៉េ​ន​ត្រា ម៉ូ​ធី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា បាន​ធ្វើ​ទស្សនកិច្ច​នៅសារមន្ទីរ​ផ្នូរ​សព​ចក្រពត្តិ​ឈិ​ន​សឺ​ហួង ឬ​ជី​ន​ស៊ី​ហុង​តេ នៅ​ខេត្ត​ស៊ី​អាន ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​ចិន ក្នុងអំឡុងពេល​ទស្សនកិច្ច​ដើម្បី​រឹតចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត​។

៤-​បុរស​ចិន​ប្រើ​បក្សី​ឱ្យ​ជួយ​ឆ្កឹះ​អាចម៍ធ្មេញ
មនុស្ស​ភាគច្រើន​និយម​ចិញ្ចឹមសត្វ​សេក និង​សារិកាកែវ​ឱ្យ​ចេះ​និយាយ​តាម ប៉ុន្តែ​បុរស​ចិន​ម្នាក់​ដែល​អង្គុយ​លេង​ក្នុង​ឧទ្យាន​ក្រុង​ហ្វ៊ូ​ចូ​វ ខេត្ត​ហ្វ៊ូ​ជៀន ប្រទេស​ចិន បែរជា​ចិញ្ចឹម​បក្សី​ឱ្យ​ជួយ​សម្អាត​ធ្មេញ ដោយ​ឱ្យ​សត្វ​ឈរ​នៅ​លើ​ស្មា ។

៥-​ឆ្មា​ការទូត
ឆ្មា​យក្ស «​អ៊ែន​ដ្រេ​» ស្ថិត​នៅ​ក្នុង​ហាង​លក់​អាហារ​សត្វ រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក​កំពុង​ល្បី​ព្រោះ​បាន​ទាក់ទាញ​អតិថិជន​ទិញ​ចំណី និង​បំពេញ​តួនាទី​ជា​ឆ្មា​ការទូត ។

៦-​ផ្ទុក​ផោម​នៅ​ក្នុង​កែវ
វេ​ប​សាយ Sendajart com ទទួល​បញ្ជូន​រង្វាន់​ផោម​ដាក់​ក្នុង​កែវ​ដល់​មនុស្ស​ជាទី​ស្រឡាញ់ ។ អ្នកទិញ​អាច​ជ្រើសរើស​យក​ក្លិន​ដោយ មាន​ទាំងក្លិន​​ផោម​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ បុរស​ជា​ជាងសំណង់ និង​ផោម​បុរស​ទូទៅ​ដែល​ទទួលទាន​មិន​ចេះ​រើស ។ តម្លៃ​ផ្ញើ​ទៅ​អ្នក​ទទួល​គឺ១០​ដុល្លារ ៕