រាជធានីភ្នំពេញ ៖ ក្រោយពីលេងលេចមុខនៅក្នុងសិល្បៈតទៅទៀត និងបែរជាមានភាពមមាញឹកខ្លាំងមុខជំនួញ អតីតពិធីការិនី ឌួង ហ្សូរីដា ហាក់មានសម្រស់កាន់តែស្រស់ស្អាតជាងមុន ក្រោយពីតារាស្រីរូបនេះប្រកាសប្រាប់មហាជនថា ស្រកអស់១០គីឡូមក ។
ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្អួតសម្រស់នៅក្នុងឈុតបែប ពិតជាប្លែក និងស្រស់ស្អាត មានភាពទាក់ទាញខ្លាំងមិនចាញ់តារាស្រករ ក្រោយប៉ុន្មានឡើយ ដែលតែងតែតុបតែងខ្លួនបែបបុរាណនោះទេ បើទោះជាមានអាយុកាន់តែច្រើនក៏ដោយ។
យ៉ាងណាមិញ នៅក្នុងនោះមហាជនក៏លាន់មាត់ថា មិនត្រឹមតែស្រស់ស្អាតនោះទេ អតីតពិធីការិនី ដែលបោះបង់ការងារសិល្បៈជិត៤ ឆ្នាំរូបនេះ ក៏នៅតែសាច់ចាំក្មេងជាវ័យ បើទោះបីជា នៅក្នុងឆ្នាំនេះ រូបនាងមានអាយុ ៣៧ ឆ្នាំហើយ។
គួរបញ្ជាក់ផងដែរថា សិត្ថនៅក្នុងវ័យ ដែលកំពុងតែគិតគូរឿងជីវិតគ្រួសារ ក៏ប៉ន្តែ ឌួង ហ្សូរីដា ហាក់មិនទាន់គិតគូរនៅឡើយ ពីការរៀបចំសាងអនាគតគ្រួសារទេទៅវិញ បែរជាចាប់យកការពង្រឹងនូវមុខជំនួញរបស់នាងជាច្រើននៅក្នុងដៃនាពេលបច្ចុប្បន្ននេះ ៕