ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​ចិន​ ប្រពន្ធ​ខ្មែរ​ឈ្លោះ​គ្នា ចាក់​ផ្តាច់​ជីវិត​កូន​ទើបអាយុ​១​​ឆ្នាំ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ​តាម​សេចក្តី​រាយ​ការណ៍​​បឋម​​បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ ដោយ​​ប្តី​ជា​ជនជាតិ​ចិន និ​ង​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃ​ទី​២៤ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២០ កើត​មាន​ជម្លោះ​នឹង​គ្នា​មួយ…

ខេត្តកណ្ដាល ៖ ​តាម​សេចក្តី​រាយ​ការណ៍​​បឋម​​បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ ដោយ​​ប្តី​ជា​ជនជាតិ​ចិន និ​ង​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃ​ទី​២៤ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០២០ កើត​មាន​ជម្លោះ​នឹង​គ្នា​មួយ បាន​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ប្រើ​កន្ត្រៃ​ចាក់​ស.ម្លា.ប់​កូន​​ស្រីម្នាក់​អាយុ​១​ឆ្នាំ ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ក្នុងថ្លុក​​ឈាម ដែល​ហេតុ​ការ​​ណ៍នេះ​បាន​កើតឡើង​នៅ​ក្នុង​បន្ទប់​លេខ​១០១​ផ្ទះសំណាក់​មង្គល​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

​ក្មេងស្រី​​រង​គ្រោះ​ឈ្មោះ ទ័​រ ទ័​រ អាយុ​១​ឆ្នាំ ​មាន​ឪពុក​ឈ្មោះ ភី​ន ភី​ន អាយុ​៣០​ឆ្នាំ ​ជា​ជនជាតិ​ចិន​ ដែល​ជា​ឃាតករ​ចាក់​ស.ម្លាប់​.កូន (​ត្រូវ​ឃាត់ខ្លួន​) និង​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ធុង ចាន់​រះ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិ​ប្រាកដ ។

ករណី​ខាងលើ​នេះ​សមត្ត​កិច្ច​​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មាន​ជម្លោះ​ជាមួយ​ប្តី ហើយ​បាន​រត់​ចោល​ប្តី និ​ង​កូនស្រី​តូច ទៅ​រស់នៅ​ភូមិ​សង្កែ​រោង ឃុំ​រហាស់ ស្រុក​រវៀង ខេត្តព្រះវិហារ​ អស់​មួយ​រយៈ ​លុះ​ក្រោយមក​ស្ត្រី​ជា​ម្តាយរូប​នោះ​បាន​មក​ជួល​បន្ទប់​លេខ​១០១​ ផ្ទះសំណាក់​មង្គល ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តា ល ស្នាក់​នៅ​វិញ និ​ង​បាន​រស់នៅ​ជាង​១​ខែ​ហើយ ។ លុះ​បាន​ប្រហែល​១០​ថ្ងៃមុន​នេះ ប្តី​បាន​បីកូន​ស្រី​តូច​របស់​ខ្លួន​ទៅ​ជួប​មុខ​ម្តាយ​នៅផ្ទះ​សំណាក់​ខាងលើ​នោះ ដោយ​បាន​រស់នៅ​ជាមួយ​គ្នា​ក្នុង​ភាព​រកាំរ​កុះ​រហូត​មក ។

តាម​ប្រភព​​​​ដដែលបាន​បន្ត​ថា ភាព​រស់នៅ​មិន​ចុះសម្រុង​គ្នា​ជា​ប្តី​ប្រពន្ធ នៅ​វេលា​ម៉ោង​២​រ​សៀ​ស​នាទី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឪពុក​ម្តាយ​​ក្មេង​ស្រី​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ពេល​នោះ​ស្ត្រី​ជា​ម្តាយ​ទ្រាំ​លែង​បាន​ក៏​ចាក​ចេញពី​បន្ទប់​ផ្ទះសំណាក់​បាត់​ទៅ ។ ខណៈ​ប្រពន្ធ​ចេញ​ផុត ស្រាប់តែ​​បុរស​ជា​ប្តី​បាន​យក​កន្ត្រៃ​ដែក​ចាក់​កូន​ខ្លួនឯង​ជា​ច្រើន​កន្ត្រៃ បណ្តាល​ឲ្យ​​បាត់បង់ជីវិត​នៅ​លើ​ពូក​ក្នុង​ថ្លុក​ឈាម រួច​ចាក់​ខ្លួនឯង​ជា​ច្រើន​កន្ត្រៃ​ បណ្តាល​ឲ្យ​រង​របួស​ផង​ដែរ ។

​តាម​ប្រភព​​ដដែលបាន​បន្តទៀត​ថា ពេល​នោះ​មាន​បុរស​ម្នាក់​ជា​ឪពុកមា​របស់​​ក្មេងស្រី​រង​គ្រោះដែល​បានឃើញ​ហេតុ​ការណ៍​​ដូច្នោះ ក៏​ស្ទុះ​ទៅ​ជួយ​ក្មួយ​​ស្រី​ដោយ​លើក​បីត្រកង​ចេញពី​ក្នុង​បន្ទប់​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ ប៉ុន្តែ​ហួសពេល​ទៅហើយ ដោយ​​ក្មេងស្រីរងគ្រោះរូប​​នោះ បានបាត់បង់​ជី​វិត​​បាត់​​ទៅ​ហើយ ។

បន្ទាប់​ពី​ហេតុ​ការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង សន្តិសុខ​មន្ទីរ​ពេទ្យ​បាន​ផ្ដល់​ព័ត៌មាន ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឬ​ស្សី ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ភ្លាម នឹង​បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ឪពុក ដែល​កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់​ជួល​លេខ​១០១ នៃ​ផ្ទះសំណាក់​មង្គល​នោះ​តែ​ម្តង ​ហើយ​​បទល្មើស​ព្រហ្ម​ទណ្ឌ​​ជាក់ស្តែងនេះ​ ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕
(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ