ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អីុណូ វាយ​បក​អ្នក​ច្រណែន ឈ្នានីស​លោក​យ៉ាង​ចាស់​ដៃតែម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​តារាចម្រៀង​លោក​អ៊ី​ណូ បាន​បញ្ជាក់​រឿង​ឃ្លាំង​លក់​រថយន្ត ដោយសារ​មាន​អ្នក​​សង្ស័យ​ថា ឃ្លាំង​រថយន្ត​នោះ​មិនមែន​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោក​ទេ ពោល​គឺ​គេ​គ្រាន់តែ​ឲ្យ​លោក​ឈរឈ្មោះ​ជា​តំណាង​ប៉ុណ្ណោះ ដ្បិត​លោក​គឺជា​តារាចម្រៀង​ល្បី​មួយ​រូប ។ កាលពី​ថ្ងៃ​ទី​២៤…

រាជធានី​ភ្នំពេញ ៖ ​តារាចម្រៀង​លោក​អ៊ី​ណូ បាន​បញ្ជាក់​រឿង​ឃ្លាំង​លក់​រថយន្ត ដោយសារ​មាន​អ្នក​​សង្ស័យ​ថា ឃ្លាំង​រថយន្ត​នោះ​មិនមែន​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​លោក​ទេ ពោល​គឺ​គេ​គ្រាន់តែ​ឲ្យ​លោក​ឈរឈ្មោះ​ជា​តំណាង​ប៉ុណ្ណោះ ដ្បិត​លោក​គឺជា​តារាចម្រៀង​ល្បី​មួយ​រូប ។

កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២០ អ៊ី​ណូ បាន​ចាត់​ទុក​ការ​លើក​ឡើង​ពី​បុគ្គល​មួយ​ចំនួន​នោះ​គឺ​កើត​ចេញពី​ការ​ច្រណែន ឈ្នានីស រូប​លោក​ដែល​កំពុង​ប្រកប​របរ​មួយ​នេះ ។ លោក​សង្ស័យ​បុគ្គល​ដែល​ដើរ​និយាយ​បង្ខូច​រូប​លោក​នោះ គឺជា​អ្នក​ស្គាល់គ្នា​ជិត​ស្និទ្ធ ។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​លោក អ៊ី​ណូ បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​យី! សុទ្ធតែ​ខ្ញុំ​លក់​ឡាន​ហ្នឹង ឈរឈ្មោះ​ឲ្យ​គេ អត់​សូវ​ចេះ​ញ៉ាំ​ត្រាវ​នឹង​គេ​សោះ ។ រាល់ថ្ងៃ​ខ្ញុំ​ជា​ម្ចាស់​ភាគហ៊ុន ជាមួយ​ឃ្លាំង​លើ​ផ្លូវ​ម៉ុង​រិ​ទ្ធី ឃ្លាំ​ងលក់​រថយន្ត ជិត​ផ្សារ​អ៊ី​អន​២ គឺ​ឃ្លាំង​ខ្លួនឯង​ផ្ទាល់ ដោយ​សហការ​ការងារ​ជាមួយ​បងប្រុស​បង្កើត​។ ម៉េច​ជ្រាប​ជា​ព័ត៌មាន​នៅ​អស់លោក ។ យី ! ច្រណែន​ធ្វើ​អី​គេ​មិនកើត​ប្រឹង​ដើរ​និយាយ​ម្ល៉េះ​» ។

អ៊ី​ណូ បន្ត​ថា​«​ខ្ញុំ​មិន​ចេះ​អួត​ទេ ខ្ញុំ​មាន​ប៉ុនណា​ខ្ញុំ​ធ្វើ​ប៉ុណ្ណឹង បើ​គិត​ខ្ញុំ​អួត​ខុស​ហើយ អស់លោក​លោក​ស្រី រាល់ថ្ងៃ សុំ​តែ មួយ​រស់​ៗ ទេ តែ​សូម​សរសើរ​គាត់​ដែរ​នៅ​មុខ​ខ្ញុំ​និយាយ​ថា និយាយ​អី​ក៏​ត្រូវ​គ្នា ធ្វើ​ដូច​ស្រលាញ់​គ្នា​ណាស់ តែ​ក្រោយខ្នង​គួរ​ឲ្យ​ខ្លាច​»​។

គួរ​បញ្ជាក់ថា តារាចម្រៀង​លោក​អ៊ីណូ មួយ​រយៈ​ចុង​ក្រោយ​នេះ​អាជីព​សិល្បៈ​ចម្រៀង​របស់​លោក​លូត​ឡើង​ខ្លាំង តាម​រយៈ​បទ​ចម្រៀង​ដែល​បាន​ចេញ​ជា​បន្តបន្ទាប់ ។ តារា​រូប​នេះ​បាន​ក្លាយជា​តារា​ជួរ​មុខ​មួយ​រូប​ក្នុង​ផលិតកម្ម​សាន់​ដេ ក្រោយ​ពេល​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បាន​ចាកចេញ​ទៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ