ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ​TF Motors Cambodia​ ផ្តល់​ជូន​វ៉ាក់សាំង ​Vaxigrip​ សម្រាប់​ការពារ​ពី​ជំងឺ​ផ្តាសាយ​ដល់​បុគ្គលិក​របស់ខ្លួន !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ TF Motors Cambodia បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១១ ហើយ​ក្រុមហ៊ុន​ដ៏​ធំ​នេះ​បាន​ទទួល​បាន​សិទ្ធិ​នាំ​ចូល​និង​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ៗ ដោយ​ផ្តល់​នូវ​រថយន្ត​ទំនើប…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ TF Motors Cambodia បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១១ ហើយ​ក្រុមហ៊ុន​ដ៏​ធំ​នេះ​បាន​ទទួល​បាន​សិទ្ធិ​នាំ​ចូល​និង​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ៗ ដោយ​ផ្តល់​នូវ​រថយន្ត​ទំនើប ​និង​គួរ​ឱ្យ​ទុកចិត្ត​មួយ​ចំនួន​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ ។ ហើយ​ឥឡូវ​នេះ ​គឺ​មាន​យីហោ​ចំនួន​ ៣ ​ដែល​ស្ថិត​ក្រោម​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​ TF Motors​ ដូច​ជា ៖ រថយន្ ត​MG, ម៉ូតូ​ Royal Enfield និង រថយន្ត​Maxus ​។

This image has an empty alt attribute; its file name is f311a2ec469037cb1ac7c26e9c2903b3.png

កាលពី​ឆ្នាំ ​២០១៩ ​កន្លង​មក​ រថយន្ត​ម៉ាក MG ​ដែល​ជា​យីហោ​របស់​ប្រទេស​អង់គ្លេស​ហើយ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន ​TF Motors ​បាន​រីករាយ​ជាមួយនឹង​ការ​ចាប់ផ្តើម​ដ៏​អស្ចារ្យ ហើយ​រថយន្ត ​MG ​ពិតជា​បាន​បន្ត​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ​។ ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ដែល​រថយន្ត MG ​បាន​លក់​ចេញ​ប្រមាណ​ជាង ​500 ​គ្រឿង​នៅ​ឆ្នាំ​នេះ ​។ នេះ​ជា​ព័ត៌​មាន​ដ៏​ល្អ​មួយ​សម្រាប់​យីហោ ​MG ហើយ​ពួក​គេ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមការងារ​របស់​ពួក​គេ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក ហើយ​ពួក​គេ​ក៏​អរគុណ​ដល់​អតិថិជន​របស់​ពួក​គេ​ដែល​តែងតែ​គាំទ្រ​និង​ជឿជាក់​លើ​រថយន្ត​ MG ​កន្លង​មក​ ។

This image has an empty alt attribute; its file name is 952f456eb5e205b036f10044edccd80a.png

ក្រុមហ៊ុន​ TF Motors និង ​MG ​បាន​គិតគូនឹង​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ទៅ​លើ​សុខភាព​របស់​បុគ្គលិក​ពួក​គេ ហើយ​ក្រុមហ៊ុន​ពិតជា​មាន​ភាព​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​នូវ​វ៉ាក់សាំង​Vaxigrip​ សម្រាប់​ការពារ​ពី​ជំងឺ​ផ្តាសាយ​ទៅ​កាន់​បុគ្គលិក​ពួក​គេ​ប្រមាណ​ជាង​ 50​ នាក់​ដែល​ស្ម័គ្រចិត្ត​ក្នុង​ការ​មក​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ពួក​គេ ហើយ​វ៉ាក់សាំង​Vaxigrip​ គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​ជួយ​ការពារ​ពី​ជំងឺ​ផ្តាសាយ​ ។ ជំងឺ​ផ្តាសាយ​គឺជា​ជំងឺ​ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​យ៉ាង​ងាយ​ ។

This image has an empty alt attribute; its file name is ed375b6058c7b77ac0345fefa454bc11.png

អតិថិជន​របស់​ពួក​គេ​នឹង​ទទួល​បាន​អារ​ម្ម​ណ៍​សុវត្ថិភាព​ខ្ពស់​ដូចដែល​ក្រុមការងារ​របស់​ពួក​គេ​មាន​សុខ​ភាពល្អ​ជាមួយនឹង​ការ​ការពារ​ខ្ពស់​ដោយ​ការ​ពាក់​ម៉ាស់​, ត្រួតពិនិត្យ​សីតុណ្ហភាព និង​លាង​សម្អាត​ដៃ​ជាមួយ​ជែ​ល​ ឬ​អាល់កុល ​។ ដូច្នេះ​លោក​អ្នក​អាច​រីករាយ​ជាមួយនឹង​ការ​មក​ទស្សនា​រថយន្ត​របស់​ពួក​គេ​ក៏​ដូច​ជា​ការ​បើក​សាកល្បង​ដោយ​មិន​មានការ​ព្រួយបារម្ភ​អំពី​ជំងឺឆ្លង​ណាមួយ​ឡើយ​ ។

This image has an empty alt attribute; its file name is 8f7f772baa22d5223e5c08cbf9e652f9.png

លោក ពុំ សូ​រិ​យា​ នាយក​ប្រ​តិ​បត្ត​នៅ​ក្រុមហ៊ុន​ TF Motors​ បាន​មាន​ប្រសា​ស​ន៏​ថា «រដូវ​ត្រជាក់​បាន​ឈាន​ចូល​មក​ដល់ យើងខ្ញុំ​ចង់​ប្រាកដ​ថា ​បុគ្គលិក​របស់​យើងខ្ញុំ​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ ហើយ​យើងខ្ញុំ​ក៏​យកចិត្តទុកដាក់​ដល់​អតិថិជន​ផង​ដែរ ដើម្បី​អោយ​ពួ​គគាត់​បាន​មក​ទស្សនា​រថយន្ត​ និង​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​មក​ទិញ​រថយន្ត ​។ យើងខ្ញុំ​ក៏​បាន​គិតគូ​ពី​សុខភាព​របស់​បុគ្គលិក​របស់​យើងខ្ញុំ​ដូច្នេះ​យើង​អាច​បន្ត​ការ​រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា​ជាមួយ ​TF Motors» ​៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ