ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ញឹក ប៊ុ​ន​ឆៃ សន្យា​រក្សា​សន្តិភាព​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​តាម​គោ​លន​ហោ​បាយ​រាជរដ្ឋាភិបាល​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ បាន​សន្យា​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​បង្ហាញ​ជំហរ​របស់​លោក​ប្រធាន​បក្ស​នេះ ខណៈ​បាន​ប្រកាស​ចងសម្ព័ន្ធភាព…

រាជធានី​ភ្នំពេញ ៖ ស្រប​តាម​គោ​លន​ហោ​បាយ​រាជរដ្ឋាភិបាល​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ បាន​សន្យា​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​បង្ហាញ​ជំហរ​របស់​លោក​ប្រធាន​បក្ស​នេះ ខណៈ​បាន​ប្រកាស​ចងសម្ព័ន្ធភាព អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​តែ​មួយ ។

លើក​ឡើង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​នា​ព្រឹក ថ្ងៃ​ទី​២៥ វិច្ឆិកា លោក ញឹក ប៊ុ​ន​ឆៃ បាន​បញ្ជាក់​ថា​«​យើង​សន្យា​ថែរក្សា​សន្តិភាព​យើង​ចង់​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ប្រវត្តិ​ទៀត​ទេ ព្រោះ​យើង​ឆ្លងកាត់​សង្គ្រាម​រួច​ហើយ​»​។ ចំណែក​លោក ម៉​ម សូណ​ង់​ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បាន​លើក​ឡើង​ថា លោក​ចាត់​ទុក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​វីរៈបុរស​ក្នុង​ការ​កសាង​សន្តិភាព ។ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​សម្តេច​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​កំពុង​ផុះផុល​» ។

លោក​ថា​៖«​សន្តិ​ភាពល្អ​ហើយ គ្មាន​អ្នក​ណា​ល្អ​ជាង​សម្តេច​តេ​ជោ តែ​សម្តេច​ត្រូវ​លុប​បំបាត់​ឲ្យ​អស់​អំពើ​ពុក​រលួយ ដើម្បី​កសាង​ជាតិ​» ។ លោក​ក៏​បាន​លើក​ឡើង​ថា ការ​បង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជា​ធិ​តេ​យ្យ​ខ្មែរ​នេះ​ក៏​ដើម្បី​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ។ ជាង​នេះ​ត្រូវ​លុប​បំបាត់​កាត​លាប​ព័ណ៌​គ្នា​ផង​ដែរ ។ លោក​បន្ថែម​ថា​ការ​សម្ព័ន្ធ​នេះ​ក៏​ត្រូវ​តែ​លិខិត​ខំ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត ។

ចូលរួម​កែ​សង្គម​មួយ​ល្អ​កុំ​មាន​ភាព​អយុត្តិធម៌ ព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្តេច​តេ​ជោ បាន​គិតតែ​បញ្ហា​កម្មករ ប៉ុន្តែ​ចំពោះ​បញ្ហា​ពលរដ្ឋ​រឿង​ដីធ្លី​មិន​មានការ​ដោះស្រាយ​ទេ ជាក់ស្តែង​បញ្ហា​នៅ​ក្នុង​ឃុំ​សង្កាត់​មាន​បញ្ហា​ពុក​រលួយ​ជា​ប្រព័ន្ធ​ផង​ដែរ ។ លោក​លើក​ឡើង​ថា សម្រាប់​សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ធ្វើ​យ៉ាងណា​លុប​បំបាត់​អំពើ​ពុក​រលួយ​ជា​ការ​ចាំបាច់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ