ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សនយោបាយ​៣​ធ្វើ​ស​ន្នី​សី​ទ​ប្រកាស​ពី​ការ​ចងសម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​៣ បាន​ធ្វើ​ស​ន្នី​សី​ទ​កាសែត ពី​ការ​ប្រកាស​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ។ គណបក្ស​នយោបាយ​ចំនួន​៣ ដែល​ការ​ធ្វើ​ស​ន្នី​សិ​ទ​សារព័ត៌មាន ពី​ការ​ប្រកាស​ចងសម្ព័ន្ធភាព​មាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក…

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ​ចំនួន​៣ បាន​ធ្វើ​ស​ន្នី​សី​ទ​កាសែត ពី​ការ​ប្រកាស​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ។ គណបក្ស​នយោបាយ​ចំនួន​៣ ដែល​ការ​ធ្វើ​ស​ន្នី​សិ​ទ​សារព័ត៌មាន ពី​ការ​ប្រកាស​ចងសម្ព័ន្ធភាព​មាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុ​ន​ឆៃ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉​ម សូណ​ង់​ដូ និង​គណបក្ស​ខ្មែរ​តែ​មួយ​របស់ លោក កែម រិ​ទ្ធិ​សិត ។

លោក អ៊ុំ សុម​ន្ថា អនុប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​លើក​ឡើង​ពី​គោលនយោបាយ​នៃ​ការ​ចងសម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​គោលបំណង​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មានការ​រីក​ចម្រើន​មាន​ជីវភាព​ធូរធារ​សុខដុមរមនា​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​ដោយ​យល់​ឃើញ​ថា បញ្ហា​ធំ​ៗ​ដែល​ជា​អាយុជីវិត​ជាតិ​មិន​អាច​ដោះស្រាយ​ដោយ​គណបក្ស​នយោបាយ​ណាមួយ​ផ្តាច់មុខ​ម្នាក់ឯង​បាន​ទេ ។ ចំណែក​លោក​ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​លើក​ឡើង​ថា ការ​ដឹកនាំ​ប្រទេស​កន្លង​មាន​ភាពល្អ​ប្រសើរ ហើយ​មិន​មាន​ភាពល្អ​ប្រសើរ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​នោះ​ទេ ។

លោក​បន្ត​ថា ក្នុង​នាម​ជា​អ្នក​ធ្លាប់​ឆ្លងកាត់​ក្នុង​បរិបទ​សង្គម​ជា​ច្រើន​ជាង​ប្រទេស​មហាអំណាច​ម្ខាង​ៗ​បាន​កំពុង​តែ​ចង់អូ​សទាញ​យក​កម្ពុជា ។ លោក​បញ្ជាក់​«​ស្ថានភាព​នយោបាយ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​កំពុង​មានការ​ព្រួយបារម្ភ ព្រោះ​អតីត​បក្ស​ប្រឆាំង​បាន​លំអៀង​ទៅ​រក​ប្រទេស​មួយ​ផ្កាប់មុខ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក ។ ចំពោះ​ទស្សន់​ខ្ញុំ បើ​បក្ស​ប្រឆាំង​ដណ្តើម​អំណាច​បាន​នោះ​នឹង​មាន​បញ្ហា ។ ជាង​នេះ ការ​ប្រកាន់​គោល​ជំហរ​មាន​ឯង​អត់​អញ្ញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ