រាជធានីភ្នំពេញ ៖ មាស សុខសោភា មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្របានតាមដានពីរឿងចាកចេញពីផលិតកម្មចាស់ហើយ តើនឹងចូលផលិតកម្មថ្មីណាមួយ? ។ ពិសេសគេសង្ស័យថានាងនឹងទៅផលិតកម្មហង្សមាស ។ ទោះជាយ៉ាងណាក្ដី នៅទីបំផុតតារាចម្រៀងរូបនេះមិនដូចគេសង្ស័យទេ គឺបែរជាទៅផលិតកម្មថ្មីទៅវិញ។ រឿងនេះធ្វើឲ្យតារាចម្រៀង សុគន្ឋ នីសា ជាមិត្តភក្តិបានត្រឹមតែហួសចិត្ត ។
សុគន្ឋ នីសា និងមាស សុខសោភា ជាមិត្តភក្ដិតស៊ូក្នុងអាជីពសិល្បៈជាមួយគ្នាយូរឆ្នាំ។ ម្នាក់ៗ ច្បាមបានភាពជោគជ័យប្រដេញគ្នា ល្បីទាំងជីវិតសិល្បៈ ឯស្នេហាក៏ឆ្លងដល់ត្រើយសុភមង្គលដូចគ្នា ។
មានរឿងមួយដែលធ្វើឲ្យសុគន្ឋ នីសា មិនស្រឡះចិត្តដ្បិតបំណងនាងមិនទាន់បានសម្រេចជាមួយមាស សុខសោភា។ ប្រសិនបានសម្រេចបំណងនោះវិញ ពួកនាងនឹងរួមដៃគ្នាធ្វើឲ្យកក្រើកសិល្បៈ ។
ថ្មីៗនេះ សុគន្ធ នីសា លើកឡើងថា «បើសិនជា មាស សុខសោភា ចូលហង្សមាស គឺជារឿងល្អមួយចំពោះនាង ព្រោះជាមិត្តភក្ដិរាប់ឆ្នាំមកហើយ អ៊ីចឹងបើច្រៀងជាមួយគ្នាទៀតកាន់តែប្រសើរ។ គ្មានបញ្ហាសម្រាប់នាងខ្ញុំទេ ព្រោះស្គាល់គ្នាយូរហើយ អ៊ីចឹងបើធ្វើការជាមួយគ្នាក៏កាន់តែល្អដែរ តែខ្ញុំមិនដែលដឹងរឿងសោភា ចង់ចូលហង្សមាស ទេ »។
មានការលេចឮថា មាស សុខសោភា មិនត្រូវគ្នាជាថ្មីម្ដងទៀតចំពោះការចរចាជាមួយហង្សមាស។ ស្របពេលនេះមហាជន ពិសេសអ្នកគាំទ្រស្ទើរតែមិនជឿ គឺនាងបានទៅចូលផលិតកម្មថ្មីមួយ ដែលគ្មានបទពិសោធន៍ទាល់តែសោះក្នុងការផលិតបទចម្រៀងពីមុននោះ គឺ Ream មានថៅកែស្រីឈ្មោះស្រីអូន ជាអ្នកលក់ផលិតផលតាមអនឡាញ ។
ការចង់ដឹងថា មាស សុខសោភា ចូលផលិតកម្មណា បានលាតត្រដាងច្បាស់ហើយនាពេលនេះ គឺនាងសម្រេចចិត្តទៅកាន់ផលិតកម្មថ្មីមួយ ។ នាងចូលផលិតកម្មរាម ដោយសារតែមានលក្ខខណ្ឌត្រូវចិត្តនាង មិនដាក់សម្ពាធលើនាង ហើយអាចធ្វើឲ្យនាងមានសិទ្ឋិសម្រេចទិសដៅ អ្វីៗដែលខ្លួនចង់ធ្វើ ។
មាស សុខសោភា និងសុគន្ធ នីសា សុទ្ឋតែមានស្វាមី និងមានវ័យច្រើនបន្តិចហើយ តែ អ្នកទាំង២នៅមិនទាន់មានកូនដូចគ្នា ខណៈការងារមមាញឹក ។ សោភា មានស្វាមីជាអាណិកជននៅកាណាដា ហើយមានគម្រោងរៀបការឆ្នាំក្រោយ៕
ចែករំលែកព័តមាននេះ