ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​អាក្រក់​ធ្វើ​ល្អ​បាន​ដោយ​លំបាក

3 ឆ្នាំ មុន

សម័យមួយ​ព្រះសម្មាសម្ពុទ្ធ​គង់នៅ​វត្ត​វេឡុវ័ន​ទ្រង់​ប្រារឰ​ការ​ព្យាយាម​បំបែក​សង្ឃ​ឱ្យ​បាក់បែក​គ្នា​ជា​ពួក​ជា​ក្រុម​របស់​ភិក្ខុ​ទេវទត្ត តែ​បំណង​អាក្រក់​របស់​លោក​មិន​បាន​សម្រេច​ឡើយ ហើយ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​យ៉ាងនេះ​ថា​៖ សុក​រា​និ អសា​ធូ​និ អត្ត​នោ អហិតា​និ ចយំ វេ ហិត​ញ្ច…

សម័យមួយ​ព្រះសម្មាសម្ពុទ្ធ​គង់នៅ​វត្ត​វេឡុវ័ន​ទ្រង់​ប្រារឰ​ការ​ព្យាយាម​បំបែក​សង្ឃ​ឱ្យ​បាក់បែក​គ្នា​ជា​ពួក​ជា​ក្រុម​របស់​ភិក្ខុ​ទេវទត្ត តែ​បំណង​អាក្រក់​របស់​លោក​មិន​បាន​សម្រេច​ឡើយ ហើយ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​យ៉ាងនេះ​ថា​៖

សុក​រា​និ អសា​ធូ​និ អត្ត​នោ អហិតា​និ ចយំ វេ ហិត​ញ្ច សាធុ​ញ្ច តំ វេ បរម​ទុក្ក​រំ ។ ប្រែ​ថា អំពើអាក្រក់ និង​អំពើ​ឥតប្រយោជន៍​ទាំងឡាយ មនុស្ស​អាក្រក់​ធ្វើ​បាន​ដោយ​ងាយ តែ​អំពើ​ណា​ដែល​មាន​ប្រយោជន៍​ផង ល្អ​ប្រពៃ​ផង អំពើ​នោះ​មនុស្ស​អាក្រក់​ធ្វើ​បាន​ដោយ​កម្រ​ណាស់ ។

ដោយហេតុ​ថា​ការ​បំបែក​សង្ឃ​ជា​អំពើ ឬ​ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ព្រះពុទ្ធ​សាសនា​ដល់​ថ្នាក់​កំពូល​រណ្តៅ​មហានរក​ឈ្មោះ​អនន្តរិយកម្ម ព្រះធរណី​មិន​អាច​ទ្រ​ទម្ងន់ទោស​នេះ​បាន​ក៏​ហែក​ញែក​ជា​ពីរ​ទាញ​ទម្លាក់​ភិក្ខុ​ទេវទត្ត​ឱ្យទៅ​សោយទុក្ខ​វេទនា​នៅ​ក្នុង​មហានរក​នោះ​រហូត​ដល់​សព្វថ្ងៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ