ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជុំវិញដីធ្លី​​លោក​ព្រាប សុវត្ថិ ដែល​លោក​ហេង ឡុ​ងថា បងប្រុស​អភិ​បាល​ខេត្ត​ពោធិ៍​សាត់​រំលោ.ភ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​លោក ហេង ឡុ​ង បាន​បង្ហោះ​ព័ត៌មាន​ជុំវិញ​ដីធ្លី​របស់​លោក​ព្រាប សុវត្ថិ ត្រូវ​បាន​អ្នកមាន​អំណាច​រំលោភ​បំពាន រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារ​ម្ម​ណ៍​​ជា​ខ្លាំង​ពី​មហាជន ជា​ពិសេស…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​លោក ហេង ឡុ​ង បាន​បង្ហោះ​ព័ត៌មាន​ជុំវិញ​ដីធ្លី​របស់​លោក​ព្រាប សុវត្ថិ ត្រូវ​បាន​អ្នកមាន​អំណាច​រំលោភ​បំពាន រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារ​ម្ម​ណ៍​​ជា​ខ្លាំង​ពី​មហាជន ជា​ពិសេស ​អ្នក​រស់នៅ​ខេត្តមណ្ឌលគិរី ដោយ​អ្នកខ្លះ​ហាក់​នៅ​មាន​មន្ទិល​សង្ស័យ​តើ​ការ​ពិត​បែប​ណា?

ឆ្លើយ​តប​ការ​ចេញផ្សាយ​របស់​លោក ហេង ឡុ​ង នា​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២០ លោក ម៉ៅ ធនា​រក្ស ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ជាប់​ពាក់​ព័​ន្ធ​ការ​រំលោភ​បំពាន​យក​ដី​តារា ចម្រៀង​ល្បីឈ្មោះ​ លោក ព្រាប សុវត្ថិ បាន​ផ្តល់​បទ​សម្ភា​ស៍​ថា ដី​នេះ​ លោក​បាន​ទិញ​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​…​ចំណែក​លោក​ព្រាប សុវត្ថិ ទើប​ទិញ​កាល​ឆ្នាំ​២០១៨-២០១៩​នេះ​ទេ​…​ដោយ​មាន​ជនខិលខូច​លួច​យក​ដី​នេះ​ទៅ​លក់​ឲ្យ​លោក​ព្រាប សុវត្ថិ ដូច្នេះ​ក៏​មានការ​ដោះស្រាយ​ជា​គាត់ ហើយ​លោក​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ខុសច្បាប់​ជាមួយ​លោក​ព្រាប សុវត្ថិ ដែរ​គឺ​ទុក​ឲ្យ​ផ្លូវច្បាប់​ជា​អ្នកធ្វើការ​។

លោក ម៉ៅ ធនា​រក្ស បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ ខាង​ឃុំ​សែន​មនោ​រម្យ និង​អភិបាលស្រុក​អូរ​រាំង បាន​ចេញ​លិខិត​ទទួលស្គាល់​ថា ដី​នេះ ​គឺ​ពិតជា​ដី​របស់​លោក​មែន ហើយ​ការ​ចេញ​ផ្សាយ​របស់​លោក​ហេង ឡុ​ង ថា លោក​អាង​អំណាច​របស់​ប្អូន​ដែល​ជា​អភិ​បាល​ខេត្ត​ពោធិ៍សាត់ ​ក៏​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​គាត់​មិន​ដែល​បាន​ប្រើ​អំណាច​ណា​មួយ​ ឬ​គំរាម​គំ​ហែង​លើ​ភាគី​ម្ខាង​ទៀត​នោះ​ទេ មាន​តែ​ដោះស្រាយ​តាម​ប្រ​ព័​ន្ឋ​ច្បាប់​។​លោក ម៉ៅ ធនា​រក្ស បញ្ជាក់​ថា លោក​បាន​ប្រគល់​ការងារ​នេះ ​ជូន​អាជ្ញាធរ​ដែនដី ធ្វើការ​ពិនិត្យ​ដោះស្រាយ​ទៅ​តាម​ការ​ជាក់ស្តែង​។

ជុំវិញ​ករណី​ខាងលើ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២០ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហេង ឡុ​ង បាន​បង្ហោះ​ព័ត៌មាន​មួយ​ថា លោក ព្រាប សុវត្ថិ ត្រូវ​បាន​អ្នកមាន​អំណាច លោក ម៉ៅ ធនា​រក្ស បងប្រុស​អភិបាលខេត្ត​ពោធិ៍សាត់​រំលោភ​យក​ដី​ទាំង​អ​យុ​ត្តិ​ធ​ម៌ ។ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ឈ្មោះ ផូ សំណាង (​ជា​ម្តាយ​លោក ព្រាប សុវត្ថិ​)​ តំណាង​អោយ​លោក​ព្រាប សុវត្ថិ បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដើម ចំនួន​៥ ម្ចាស់ មាន​ទំហំ​សរុប ជាង ១៩ ហិ​កតា មា​នទី​តាំងនៅ​ភូមិ​ពូ​ទ្រូ សង្កាត់​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គី​រី (​មាន​ឯកសារ​កាន់កាប់​របស់​ម្ចាស់​ដើម​) ហើយ​ក្រោយ​ពី​ការ​ទិញ​លក់ ម្ចាស់​ដើម​ទាំង​៥​នាក់​នោះ បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ជូន លោកស្រី ផូ សំណាង ដោយ​មានការ​ចុះហត្ថលេខា​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ​នោះ ដោយ​លោក​មេ​ភូមិ​ពូ​ទ្រូ លោក​ចៅ​សង្កាត់​សែន​មនោ​រម្យ ហើយ​ចុង​ក្រោយ​គឺ ដោយ​លោក ន​ង ទ​ណ្ណា​រី ជា​អភិបាល​ស្រុក (​មាន​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​) ។

ក្រោយ​ពី​ការ​ទិញ​លក់ រួចរាល់​ហើយ លោកស្រី ផូ សំណាង បាន​ចូល​កាប់​កាប់​ដោយ​សាធារណ​: ដោយ​សុច្ចរិត និង​បាន​សាងសង់​របង​ព្រំ​ដី​ផង​ដែរ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥ និងថ្ងៃ​ទី​១៦ ​វិច្ឆិកា​ កន្លង​ទៅ​នេះ ឈ្មោះ ម៉ៅ ធនា​រក្ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមា​ជិក​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌល​គី​រី និង ជា​បងប្រុស​បង្កើត​របស់ លោក ម៉ៅ ធ​និ​ន្ទ អភិបាល​ខេត្ត​ពោធិសាត់ បាន​បញ្ជារ​កូនចៅ​របស់​ខ្លួន ឲ្យ​ទៅ​វាយ​កំទេច​របង និង​ឈូស​ឆាយ​លើ​ដី​របស់​លោកស្រី ផូ សំណាង ក្នុង​បំណង​រំលោភ​យក​ដី​តែ​ម្តង​។

ករណី​នេះ​ឈ្មោះ​ផូ សំណាង បាន​ដាក់​ពាក្យបណ្តឹង សុំ​ដីកា​រក្សា​ការពារ ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ ភាគី​ជន​រង​គ្រោះ មិន​ទាន់​បាន​ទទួល​ចំណាត់ការ​ពី​សាលាដំបូង លើ​ពាក្យ​បណ្តឹងសុំ​ដីកា​រក្សា​ការពារ​នោះ​នៅឡើយ​ទេ ។ ករណី​នេះ យើងខ្ញុំ​កំពុង​ពិភាក្សា និង ពិគ្រោះ​យោបល់​ជាមួយ​មេធាវី និង​ក្រុមការងារ​ផ្នែក​ច្បាប់​ដើម្បី​ការពារ និង​ជួយ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់ ។

ទោះជា​យ៉ាងណា ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០២០ អ្នកកាសែត​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ទេ ជុំវិញ​ជម្លោះដីធ្លី​រវាង​លោក ម៉ៅ ធនា​រក្ស និង​លោក​ព្រាប សុវត្ថិ ដោយ​ទូរ​សព្ទ​មិន​អាច​ទាក់ទង​បាន ​៕​

អត្ថបទសរសេរ ដោយ