ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​៤​ក្រុម​ដំបូង​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្រុម Chelsea, Sevilla, Juventus, Barcelona ក្លាយជា​ក្រុម​ដំបូង​គេ ដែល​ឆ្លង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ Champions…

អន្តរជាតិ ៖ ក្រុម Chelsea, Sevilla, Juventus, Barcelona ក្លាយជា​ក្រុម​ដំបូង​គេ ដែល​ឆ្លង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ Champions League បន្ទាប់​ពី​យក​​៣​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​កាលពី​យប់​ម្សិលមិញ ខណៈ​នៅ​សល់​២​ប្រកួត​ទៀត ទើប​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​កាលយប់​ម្សិលមិញ ក្រុម​តំណាង​អង់គ្លេស Chelsea រួម​និង​ក្រុម​តំណាង​អេ​ស្ប៉ា​ញ Sevilla សុទ្ធតែ​មាន​១០​ពិន្ទុ​ស្មើគ្នា​ក្នុង​ពូ​ល E​។ ខណៈ​ដែល​ក្រុម​តំណាង​រុ​ស្ស៊ី Krasnodar និង​ក្រុម​តំណាង​បារាំង Rennes ត្រូវ​បន្ត​ប្រជែង​គ្នា​ដើម្បី​មានឱកាស​លេង​នៅ​ក្រប​ខណ្ឌ Europa League ក្រោយ​មាន​១​ពិន្ទុ​ដូច​គ្នា​។

ដោយឡែក​ងាក​មក​កាន់​ពូ​ល G ក្រុម​តំណាង​អេ​ស្ប៉ា​ញ Barcelona កំពុង​ឈរ​នៅ​កំពូល​តារាង ក្រោយ​មាន​១២​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​តំណាង​អ៊ី​តា​លី Juventus ដែល​មាន​៩​ពិន្ទុ​។ ខណៈ​ក្រុម​តំណាង​អ៊ុយ​ក្រែ​ន Dynamo Kyiv និង​ក្រុម​តំណាង​ហុង​គ្រី Ferencváros ត្រូវ​បន្ត​ប្រជែង​គ្នា ដើម្បី​មានឱកាស​លេង​នៅ​ក្រប​ខណ្ឌ Europa League ក្រោយ​មាន​១​ពិន្ទុ​ដូច​គ្នា​៕