ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ទូរស័ព្ទ​គេ​គេចខ្លួន​ទៅ​បាត់​៨​ថ្ងៃ ប្រទះ​ឃើញ​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ប្តឹង​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​រង​គ្រោះ​ម្នាក់​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឲ្យ​ជួយ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ និង​ជន​រង​គ្រោះ​បាន​ជួប​គ្នា​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ហើយ​នាំ​ទៅ​ធ្វើការ​នៅ​ផ្សារ​នាគ​មាស ដោយ​ប្រាប់​ថា​អាច​រក​លុយ​បាន​ក្នុង​១​ថ្ងៃ ពី​៨​ទៅ​៩​ម៉ឺន​រៀល ពេល​ទៅ​ដល់​ខ្ចី​ទូរស័ព្ទ​ដៃ​ម៉ាក OPPO មួយ​គ្រឿង​និយាយ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​បុរស​ជា​ជន​រង​គ្រោះ​រង​គ្រោះ​ម្នាក់​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ឲ្យ​ជួយ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ និង​ជន​រង​គ្រោះ​បាន​ជួប​គ្នា​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ហើយ​នាំ​ទៅ​ធ្វើការ​នៅ​ផ្សារ​នាគ​មាស ដោយ​ប្រាប់​ថា​អាច​រក​លុយ​បាន​ក្នុង​១​ថ្ងៃ ពី​៨​ទៅ​៩​ម៉ឺន​រៀល ពេល​ទៅ​ដល់​ខ្ចី​ទូរស័ព្ទ​ដៃ​ម៉ាក OPPO មួយ​គ្រឿង​និយាយ ហើយ​យក​គេចខ្លួន​បាត់​ស្រមោល​អស់​រយៈពេល​៨​ថ្ងៃ​ទើបបាន​ឃើញ​មក​ម្តងទៀត​នោះ​។

ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​ចំណុច​ក្នុង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។ បុរស​ជនសង្ស័យ​មានឈ្មោះ អ៊ី​ង ពៅ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត​ប្រក​ដ មាន​ទីលំនៅ​ភូមិ​ព្រៃកប្បាស ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខេត្តតាកែវ​។ ចំណែកឯ​បុរស​រង​គ្រោះ​មានឈ្មោះ អុក រ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទៅ​លំនៅ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។

បុរស​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​មកនេះ ខណៈ​ដែល​រូប​គាត់​មក​ដេក​កំដរ​ប្អូន​វះកាត់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​នោះ ដោយសារ​តែ​ជីវភាព​ខ្វះខាត​អត់​លុយកាក់​ចាយ​ក៏​មក​និយាយ​ទូរស័ព្ទ​រក​ការងារ ធ្វើ​ខាងក្រៅ​ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​មិនដឹង​ជា​មកពីណា​មក​អង្គុយ​ខាងក្រោយ​។ ភ្លាម​នោះ​ក៏​បាន​ធ្វើ​ជា​និយាយ​សួរនាំ​ហើយ​ប្រាប់​ថា រូបគេ​ស្គាល់​កន្លែងធ្វើការ​នៅ​ឯ​ផ្សារ​នាគ​មាស ក្នុង​មួយ​ថ្ងៃ​អាច​រក​លុយ​បាន​ចាប់ពី ៨​ទៅ​៩​ម៉ឺន​រៀល ហើយ​ក៏​បាន​នាំ​គ្នា​ទៅ​។

បុរស​រង​គ្រោះ​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ទៅ​ដល់​ផ្សារ​នាគ​មាស​នោះ បុរស​ជា​ជនសង្ស័យ​ក៏​បាន​ខ្ចី​ទូរស័ព្ទ​ដៃ​ម៉ាក OPPO របស់​គាត់​និយាយ​រួច​ហើយ​ក៏​ឲ្យ​មក​វិញ ហើយ​ក៏​បាន​ខ្ចី​និយាយ​ម្តងទៀត ដោយ​និយាយ​បណ្តើរ​ដើរ​បណ្តើរ ហើយ​ក៏​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ដោយ​ជាប់​ជាមួយនឹង​អត្តសញ្ញាណប័ណ្ណ​របស់​គាត់​មួយ​ជាប់​នៅ​ក្នុង​ស្រោម​ទូរស័ព្ទ​ខាងក្រោយ​ផង​ដែរ​។ លុះដល់​ថ្ងៃនេះ​ក៏​ស្រាប់តែ​បាន​បានឃើញ​មុខ​ម្តងទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី​ក៏​ប្តឹង​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​ជួយ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ដោយ​ពួក​គាត់​ពី​មុន​មក​មិន​ដែល​ស្គាល់គ្នា​ឡើយ និង​ត្រូវ​បាន​បុរស​រូប​នេះ​ប្រាប់​ថា មក​មើល​បងប្អូន​ឈឺ​ដេក​នៅ​ទី​នេះ​ដូច​គាត់​ដែរ​ទើប​ខំ​ជឿ និង​ទុកចិត្ត​នោះ​។

ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​យក​មក​ដល់​នគរបាល​ប៉ុស្តិ៍​ទ​នប់​ទឹក​ធ្វើការ​សាកសួរ «​បុរស​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ព​ពិតជា​បាន​យក​ទូរស័ព្ទ​ដៃ​ម៉ាក OPPO របស់​បុរស​រង​គ្រោះ​ពិតប្រាកដ​មែន និង​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្លូវ​២០០២ បាន​លុយ​ចំនួន ៧០​ដុល្លារ​» ហើយដោយ​សារ​តែ​ករណី​នេះ​កើត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក​វិញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ