ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Griezmann ​បដិសេធ​​មិន​ធ្វើ​រឿងមួយនេះ​​ជា​ដាច់ខាត ​ទោះ​​ Barca ស្នើ​​ក៏​ដោយ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Antoine Griezmann បាន​និយាយ​ថា គេ​បដិសេធ​មិន​កាត់សក់​របស់​ខ្លួន​ឡើយ បើ​ទោះបីជា​ក្លិប Barcelona បាន​ស្នើ​រូបគេ​ឱ្យ​ត្រូវ​តែ​កាត់សក់​យ៉ាងណា​ក៏​ដោយ​។…

អេ​ស្ប៉ា​ញ ៖ កីឡាករ Antoine Griezmann បាន​និយាយ​ថា គេ​បដិសេធ​មិន​កាត់សក់​របស់​ខ្លួន​ឡើយ បើ​ទោះបីជា​ក្លិប Barcelona បាន​ស្នើ​រូបគេ​ឱ្យ​ត្រូវ​តែ​កាត់សក់​យ៉ាងណា​ក៏​ដោយ​។

ខ្សែប្រយុទ្ធ​បារាំង​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​រក្សា​ម៉ូត​សក់​វែង​បែប​នេះ ចាប់តាំងពី​គេ​ផ្លាស់​ពី​ក្លិប Atletico Madrid មក​ចូលរួម​ជាមួយ Barcelona កាលពី​រដូវក្តៅ​ឆ្នាំ ២០១៩​។ ហើយ​ជា​រឿយ​ៗ គេ​តែងតែ​ទទួល​បានការ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ Barcelona ដោយ​លើក​ឡើង​ថា សក់​វែង​នេះ ជា​ហេតុ​នាំ​ឱ្យ​រូបគេ​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ ដូច​កាល​នៅ​ក្រុម​ចាស់​របស់​ខ្លួន​។

ជុំវិញ​បញ្ហា Griezmann បាន​បកស្រាយ​ថា «​ខ្ញុំ​នឹង​រក្សា​សក់​របស់ខ្ញុំ​ឱ្យ​នៅ​វែង​ដដែល បើ​ទោះបីជា​ពួក​គេ​ស្នើ​សុំ​ឱ្យ​ខ្ញុំ​កាត់​ក៏​ដោយ​។ ដោយសារ​តែ​កូន និង​ប្រពន្ធ​របស់ខ្ញុំ ចង់ឱ្យ​ខ្ញុំ​រក្សា​សក់​វែង​បែប​នេះ​»​។

កីឡាករ​រូប​នេះ បាន​បន្ត​ទៀត​ថា «​ចាប់តាំងពី​ខ្ញុំ​មក​ដល់ទី​នេះ ខ្ញុំ​មិន​ដែល​និយាយ​ពី​រឿង​នេះ​ទេ​។ បើ​ទោះបី​មានការ​បញ្ចេញ​មិត​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ដ៏​ដោយ​។ តែ​ឥឡូវនេះ វា​គ្រប់គ្រាន់​ហើយ ដែល​ខ្ញុំ​តែ​ត្រូវ​និយាយ​ពី​វា​»៕ (​ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ