ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​ប្រាក់​កម្ចី​អាច​នឹង​មានការ​ថម​ថយ​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ព្រឹត្តិ​ការណ៍​​៣​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ផ្តល់​ឥណទាន ឬ​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ ២០២០ អាច​នឹង​មាន​ថមថយ​ដោយសារ​ទទួល​រង​ផល​ប៉ះពាល់​ពី​ព្រឹត្តិ​ការណ៍​សកម្មភាព​ធំ​ៗ​ចំនួន​៣​ដង​ខុស​ពី​ឆ្នាំ​មុន​ៗ ហើយ​អ្នកជំនាញ​រំពឹង​ថា​នៅ​ដើមឆ្នាំ​២០២១​ទើប​ការ​ផ្តល់​ប្រាក់​កម្ចី​ទើប​វិល​ទៅ​រក​ស្ថានភាព​ជា​ធម្មតា​ឡើង​វិញ​។ ឆ្នាំ​២០២០​នេះ​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បញ្ហា​ជំនន់​ទឹកភ្លៀង​និង​ការ​ផ្ទុះ​ឡើង​វិញ​ជា​ថ្មី​នៅ​ជំងឺ​កូ​វី​ដ​១៩​ដែល​រាជរដ្ឋាភិបាល​ដាក់​ឈ្មោះ​ឬ​ហៅ​ថា​ជា​ព្រឹត្តិការណ៍​៣​វិច្ឆិកា​កន្លង​ទៅ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កំ​ណើ​នៃ​ការ​ផ្តល់​ឥណទាន​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៩​។ លោក ផល…

រាជធានី​ភ្នំពេញ​៖ ការ​ផ្តល់​ឥណទាន ឬ​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ ២០២០ អាច​នឹង​មាន​ថមថយ​ដោយសារ​ទទួល​រង​ផល​ប៉ះពាល់​ពី​ព្រឹត្តិ​ការណ៍​សកម្មភាព​ធំ​ៗ​ចំនួន​៣​ដង​ខុស​ពី​ឆ្នាំ​មុន​ៗ ហើយ​អ្នកជំនាញ​រំពឹង​ថា​នៅ​ដើមឆ្នាំ​២០២១​ទើប​ការ​ផ្តល់​ប្រាក់​កម្ចី​ទើប​វិល​ទៅ​រក​ស្ថានភាព​ជា​ធម្មតា​ឡើង​វិញ​។

ឆ្នាំ​២០២០​នេះ​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​បន្ទាប់​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ បញ្ហា​ជំនន់​ទឹកភ្លៀង​និង​ការ​ផ្ទុះ​ឡើង​វិញ​ជា​ថ្មី​នៅ​ជំងឺ​កូ​វី​ដ​១៩​ដែល​រាជរដ្ឋាភិបាល​ដាក់​ឈ្មោះ​ឬ​ហៅ​ថា​ជា​ព្រឹត្តិការណ៍​៣​វិច្ឆិកា​កន្លង​ទៅ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កំ​ណើ​នៃ​ការ​ផ្តល់​ឥណទាន​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៩​។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មាន​ប្រសាសន៍​ថា នៅ​ដើមឆ្នាំ​២០២០ កូ​វី​ដ​-១៩ ចាប់ផ្តើម​កើត​នៅ​កម្ពុជា យើង​មានការ​បារម្ភ​។ ទោះបី​ស្ថានភាព​ផ្តល់​ឥណ​ទាន​នៅ​ក្នុង​ខែ​១ ឬ​ខែ​២ នៅ​រឹង​មាំ តែ​មក​ដល់​ខែ​៤​ឬ​ខែ​៥​ក៏​ដូច​ជា​នៅ​ខែ​៦ មាន​ស្ថានភាព​យ៉ាប់​ជា​ខ្លាំង​។ តែ​ចូល​មក​ដល់​ខែ​៧​យើង​ហាក់​ធូរ​បន្តិច លុះ​មក​ដល​ខែ​៩​ស្ថានភាព​ហាក់បីដូចជា​ល្អ​វិញ​។

លោក​បាន​បន្ត​ថា តែ​ដល់​ចុងខែ​១០​ឬ​ដើមខែ​១១ មាន​បញ្ហា​ទឹកជំនន់​មួយទៀត​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​តិចតួច ។ តែ​មក​ដល់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ធ្វើ​ឱ្យ​យើង​មានការ​បារម្ភ​ជា​ថ្មី​ម្តងទៀត តែ​ដល់​សព្វ​ថ្ងៃនេះ​មាន​ភាព​ប្រសើរ​វិញ​ហើយ​។ ​យើង​គិត​ថា​នៅ​ដើមឆ្នាំ​២០២១​ការ​ផ្តល់​ឥណទាន​វា​អាច​ត្រលប់​ទៅ​ស្ថាន​ភាពល្អ​ធម្មតា​វិញ​។

បើ​ទោះបី​ការ​ផ្តល់​ឥណទាន​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​អាច​នឹង​មាន​ការ​ថមថយ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​ក្តី ប៉ុន្តែ​ការ​ដាក់​ប្រាក់​បញ្ញើ​របស់​ប្រជាពលរដ្ឋ​ ឬ​អតិថិ​ជន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មិន​មានការ​ស្រុត​ចុះ​នោះ​ទេ​។

លោក ផល​វ៉ា​ន់​ឌី គូសបញ្ជាក់​ថា «​មក​ដល់​ពេល​នេះ ​គឺ​ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ល្អ​ធម្មតា អត់​មាន​ស្រុត​ចុះ​ទេ តែ​គ្រាន់​ថា​អត្រា​ប្រាក់​កម្ចី ដោយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ​គឺ​គាត់​មាន​តម្រូវការ​ទាប​ជាង​ពេល​មុន​បន្តិច​។ ​អីចឹង​នៅ​ពេល​សេដ្ឋកិច្ច​ដើរ​ឡើង​វិញ គាត់​នឹង​ត្រូវការ​ថវិកា​ថែម​ទៀត​ហើយ​។​នៅ​ដើមឆ្នាំ​ក្រោយ​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​»​។

នៅ​ឆ្នាំ​២០២០​នេះ កំណើន​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ប្រាកដជា​មាន​ផល​ប៉ះពាល់​ខ្លះ​ហើយ ព្រោះ​នៅ​ខែ​៤​ឬ​ខែ​៥​កន្លង​ទៅ​នេះ​មាន​ផល​ប៉ះពាល់​ច្រើន ហើយ​ផល​ប៉ះពាល់​នេះ​បាន​បន្ត​ដូច​ជា​បញ្ហា​ទឹក​ជំនន់​ និង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​កន្លង​ទៅ​នេះ​បាន​រំខាន ​(​ប៉ះពាល់​) អីចឹង​យើង​គិត​ថា​ ​នៅ​ដើមឆ្នាំ​ក្រោយ​ការ​ផ្តល់​ប្រាក់​កម្ចី​អាច​នឹង​ប្រសើរ​ឡើង​វិញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ