ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​នឹង​កសាង​នាវាមុជទឹក​ថ្មី​ៗ ការ​ពារ​​អធិបតេយ្យភាព​របស់​ខ្លួន

3 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN បាន​សន្យា​កាលពី​ថ្ងៃ​ទី​២៤វិច្ឆិកា ការពារ​អធិបតេយ្យភាព​ដែន​កោះ​នោះជាមួយ​ការ​កសាង​កងកម្លាំង​នាវាមុជទឹក​ផលិត​ក្នុងស្រុក ដែល​នោះ​ជា​គម្រោង​ចម្បង​មួយ ទទួលការ​ជួយ​ទ្រទ្រង់​របស់​សហរដ្ឋអាមេរិក…

កោះ​តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី TSAI ING WEN បាន​សន្យា​កាលពី​ថ្ងៃ​ទី​២៤
វិច្ឆិកា ការពារ​អធិបតេយ្យភាព​ដែន​កោះ​នោះជាមួយ​ការ​កសាង​កងកម្លាំង​នាវាមុជទឹក​ផលិត​ក្នុងស្រុក ដែល​នោះ​ជា​គម្រោង​ចម្បង​មួយ ទទួលការ​ជួយ​ទ្រទ្រង់​របស់​សហរដ្ឋអាមេរិក ដើម្បី​ទប់​ឥទ្ធិពល​របស់​ចិន ។

តៃវ៉ាន់​ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​របស់​ខ្លួន បាន​ធ្វើការ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ លើ​ការ​កែ​លម្អ​នាវាមុជទឹក​របស់​ខ្លួន ខណៈ​នាវាមុជទឹក​មួយ​ចំនួន ចាស់​ជ្រុល​សម័យកាល​សង្គ្រាមលោក​លើក​ទី​២​មក​​ម៉្លេះ មិន​អាច​ផ្ទឹម​បាន​ជាមួយ​កម្លាំងយោធា​របស់​ចិន ដោយ​ចិន​មាន​រហូត​ដល់​បណ្ដា​នាវា​ដែល​អាច​បាញ់​មី​ស៊ីល​នុយក្លេអ៊ែរ​ផង ។

ក្នុង​ពិធី​មួយ​នាទី​ក្រុង​កំពង់​ផែ KAOHSIUNG កំណត់​ពី​ការ​ចាប់ផ្ដើម​ការងារ​កសាង​នាវា​ថ្មី លោកស្រី TSAI ING WEN បាន​លើក​ពី​ដំណាក់កាល​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សមត្ថភាព​ការពារ​របស់​តៃវ៉ាន់ ។

លោកស្រី​ថា​ការងារ​ទាំង​នេះ​បង្ហាញ​ដល់​ពិភពលោក​ពី​ឆន្ទៈ​ម៉ឺ​ង​ម៉ាត់​របស់​តៃវ៉ាន់​ការពារ​អធិប​តេយ្យភាព​របស់​ខ្លួន ។ បណ្ដានាវាមុជទឹក​ជា​ឧបករណ៍​សំខាន់​សម្រាប់​ពង្រីក​សមត្ថភាព​ប្រយុទ្ធ​របស់​កង​ម៉ា​រី​ន​តៃវ៉ាន់ និង​រារាំង​ការ​ឡោម​ព័ទ្ធ​កោះ​តៃវ៉ាន់​ពី​សំណាក់​ពួក​សត្រូវ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ