ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​បារម្ភ​បាក់​ដី​​​លើ​ផ្លូវជាតិ ខណៈ​ប្រើ​គ្រឿងចក្រ​​ជីក​កកាយ​ដី​ភ្នំ​នៅ​ជ្រោះ​​មរណៈ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​គេ​សង្កេត​ឃើញ​ថា ថ្មភ្នំ បាន​បាក់​ធ្លាក់​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឱ្យ​ប្រជាពល​​រដ្ឋ​​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​បើកបរ​ម៉ូតូ​ទៅ​មក​នា​ពេល​យប់ និង​ពេល​ថ្ងៃ ទើប​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឱ្យ​ខាង​មន្ទីរ​សាធារណការ​ខេត្ត…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​គេ​សង្កេត​ឃើញ​ថា ថ្មភ្នំ បាន​បាក់​ធ្លាក់​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឱ្យ​ប្រជាពល​​រដ្ឋ​​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​បើកបរ​ម៉ូតូ​ទៅ​មក​នា​ពេល​យប់ និង​ពេល​ថ្ងៃ ទើប​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឱ្យ​ខាង​មន្ទីរ​សាធារណការ​ខេត្ត យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ដែល​បាក់​នោះ​ចេញ ដើម្បី​ការពារ​ករណី​គ្រោះថ្នាក់​ហេតុ​កើតឡើង​បណ្តាល​ឱ្យ​រង​របួស និង​បាត់បង់​ជីវិត​ដោយ​ជាយថាហេតុ ។

ហេតុការណ៍​យក​គ្រឿងចក្រ​ជីក​កកាយ​ដី​ភ្នំ​ដែល​បាក់​ទៅ​លើ​ផ្លូវថ្នល់​នេះ បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ជ្រោះ​មរណៈ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​ម្នាក់​បានឱ្យ​ដឹង​ថា ៖ ថ្មភ្នំ​ខាងលើ​នេះ បាន​ប្រេះស្រាំ និង​ទទួល​រង​ការ​បាក់​ធ្លាក់​ជា​ច្រើន​ដុំ រួច​ខ្ទាត​ទៅ​លើ​ផ្លូវថ្នល់ តែ​មិន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក ក៏​យក​រនាំង​ទៅ​ដាក់​បាំង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ ។ ដូច្នេះ​រហូត​មក​ដល់​ពេល​នេះ ទើប​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ខាងលើ ដើម្បី​យក​ទៅ​ចាក់​នៅ​ក្បែរ​ម្ខាង​ផ្លូវ សម្រាប់​ពង្រីក​ផ្លូវ​បន្ថែម​ទៀត ។

លោក​បញ្ជាក់​ទៀត​ថា ក្រុមការងារ​យក​គ្រឿងចក្រ​ទៅ​ធ្វើការ​ជីក​កកាយ​ដី​ភ្នំ​នេះ ឱ្យ​រាប​ជាង​មុន​បន្តិច ដើម្បី​កុំឱ្យ​បាក់​ធ្លាក់​ទៅ​លើ​ផ្លូវជាតិ​បន្ត​ទៀត ក្រែង​កើត​មាន​បញ្ហា​ដល់​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ និង​អាច​ពង្រីក​ផ្លូវ​ក្បែរ​នោះ​បន្ថែម​ទៀត​ឱ្យ​ធំ​ទូលាយ​ជាង​មុន​បន្តិច ងាយស្រួល​ដល់​អ្នកបើកបរ​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពីមុន​នៅ​កន្លែង​ជ្រោះ​មរណៈ​នេះ ធ្លាប់​មាន​ក្មេង​ទំនើង​យក​ដុំ​ថ្ម​ចាំ​គប់ ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ខ្លាចរអា ប៉ុន្តែ​ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ ខណៈ​​មន្ត្រី​នគរបាល​ចុះ​ល្បាត​ជា​ញឹកញាប់ ។ ហើយ​ផ្លូវ​ខាងលើ​នេះ ក៏​ធ្លាប់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ម៉ូតូ​ជា​ច្រើន​លើក​ច្រើន​សារ បណ្តាល​ឱ្យ​របួស និង​បាត់បង់​ជីវិត​ផង​ដែរ រហូត​ធ្វើ​ឱ្យ​ផ្លូវ​នេះ​ក្លាយទៅជា​មាន​ខ្មោចលង​បន្លាច​អ្នក​ធ្វើ​ដំណើរ​នា​ពេល​យប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ