Pep Guardiola ចង់បានកីឡាករឆ្នើម២រូបនេះជាង Lionel Messi
អង់គ្លេស ៖ យោងតាមការចុះផ្សាយពីគេហទំព័រ Independent បានឱ្យដឹងថាអ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពីគេហទំព័រ Independent បានឱ្យដឹងថាអ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពីគេហទំព័រ Independent បានឱ្យដឹងថាអ្នកចាត់ការទូទៅក្រុម Manchester City លោក Pep Guardiola បានស្នើក្លិបឱ្យត្រៀមកញ្ចប់ថវិកាធំមួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Harry Kane របស់ក្រុម Spurs និង Jack Grealish របស់ក្រុម Aston Villa។
Man City ទើបតែខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីចាញ់ក្រុម Spurs កាលពីសប្តាហ៍មុន ដោយលទ្ធផល ១-០ បើទោះបីជាស្ថិតក្នុងការប្រកួតនេះ បានបង្ហាញថាក្រុមលោក Pep Guardiola មានប្រៀប និងបង្កើតឱកាសច្រើនជាងក្រុមរបស់លោក José Mourinho យ៉ាងណាក៏ដោយ។ ដែលនេះ បានបញ្ជាក់ឱ្យឃើញពីកម្សោយនៅប្រព័ន្ធប្រយុទ្ធរបស់ក្រុម Man City។
Man City បច្ចុប្បន្នមានតែ Sergio Aguero និង Gabriel Jesus តែប៉ុណ្ណោះ ដែលជាខ្សែប្រយុទ្ធជម្រើសដំបូងរបស់ក្រុម។ ដោយមិនអាចពឹងលើ Ferran Torres ឬ Raheem Sterling ដើម្បីលេងក្នុងតំណែងប្រយុទ្ធបាន ដូច្នេះគ្មានអ្វីត្រូវឆ្ងល់ឡើយដែលគ្រូបង្វឹករូបនេះ កំពុងពិចារណាលើការចុះហត្ថលេខាលើកីឡាករថ្មី។
តាមប្រភពដដែលបានធ្វើការចុះផ្សាយថា លោក Pep Guardiola បានដាក់ខ្សែប្រយុទ្ធអង់គ្លេសទាំង២រូបគឺ Harry Kane និង Jack Grealish ជាគោលដៅធំបំផុតរបស់លោក ជាងការចង់បានអតីតកូនក្រុមចាស់ Lionel Messi របស់ក្រុម Barcelona ដើម្បីយកមកពង្រឹងប្រព័ន្ធប្រយុទ្ធឱ្យមានប្រសិទ្ធិភាពជាងនេះ៕
ចែករំលែកព័តមាននេះ