ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទៀត​ហើយ ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច ជា​រឿង​ពិត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ដំណឹង​ក្តៅ​មួយ​ធ្លាយ​ចេញពី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​មក​ថា មន្ត្រីរាជការ​ក្នុង​មន្ទីរ​ចាប់ផ្តើម​ជ្រួល​… ព្រោះតែ​ការ​បែងចែក​ប្រាក់​រឿង​«​លក់​» ដែល​គេ​ប្រើ​ពាក្យ​ថា «​ដោះ​ដូរ​» យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​មិន​ស្មើភាព​គ្នា​សោះ ដូច​ទន្សោង​គោព្រៃ​…​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ដំណឹង​ក្តៅ​មួយ​ធ្លាយ​ចេញពី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​មក​ថា

មន្ត្រីរាជការ​ក្នុង​មន្ទីរ​ចាប់ផ្តើម​ជ្រួល​… ព្រោះតែ​ការ​បែងចែក​ប្រាក់​រឿង​«​លក់​» ដែល​គេ​ប្រើ​ពាក្យ​ថា «​ដោះ​ដូរ​» យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​មិន​ស្មើភាព​គ្នា​សោះ ដូច​ទន្សោង​គោព្រៃ​…​តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ ។

ដំណឹង​ចិន​ដេញ​ខ្មែរ​… ខ្មែរ​ដេញ​ខ្មោច​នេះ មិន​ស្ងាត់​ទេ …​នោះ​គឺ​ទីតាំង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​មាន​ទំហំ​ដី​៥០​ម គុណ​៩០​ម នៅ​កណ្តាល​ក្រុង​លក់​ឱ្យ​ចិន​បាត់​ទៅ​ហើយ សម័យ​ហាងឆេង​ពី​៣​ពាន់​ទៅ​៤​ពាន់​ដុល្លារ​មួយ​ម៉ែត្រការ៉េ ។

សព្វ​ថ្ងៃនេះ កំពុង​សង់​មន្ទីរ​ថ្មី​នៅ​ជាយក្រុង​ជា​តំបន់​ដើម​អាកា​ស្យា ចម្ងាយ​ប្រមាណ​៥​គ​.​ម​ពី​ក្រុង​ដែល​គេ​ថា ទីនោះ​ជា​តំបន់​ព្រៃ​កប់ខ្មោច​ពី​ដើម ។ ចំពោះ​ទីតាំង​ថ្មី​ដែល​កំពុង​សង់​នេះ មាន​ទំហំ​៣០​ម​x៥០​ម ដែល​អ្នក​កំពង់សោម​និយាយ​ថា មួយ​កា​រ៉េ​ថ្លៃ​អស់ហើយ​៣០០ដុល្លារ។

តើ​គេ​ចែក​មន្ត្រី​ក្នុង​មន្ទីរ​បាន​ម្នាក់​ប៉ុន្មាន? អ្នកធំ​បាន​ប៉ុន្មាន? អ្នកតូច​ៗ​បាន​ប៉ុន្មាន? មិន​ទាន់​ច្បាស់​ទេ​…​កំពុង​សង្ស័យ​ថា ខុស​គ្នា​ឆ្ងាយ​ ដែល​កោះ​សន្តិភាពដឹង​ផ្សាយជូន​ពេល​ក្រោយ​ ពេល​បាន​ដំណឹង​ច្បាស់ ។

តើ​លោក​ប្រធាន​មន្ទីរ​បាន​ប៉ុន្មាន​ដែរ? ក៏​មិន​ទាន់​មាន​ព័ត៌មាន​ដែរ ប៉ុន្តែ​ឮ​ថា លោក​ប្រធាន​កំពុង​ស្ថាបនា​ភូមិ​គ្រឹះ​លំហែកាយ​មួយ​យ៉ាង​ស្តុ​ក្ត​ស្តុ​ម្ភ​គ្រាន់​មើលមេឃមើលផ្កាយ ។

ជួប​សម្ភាសន៍​តាម​ទូរ​សព្ទ​លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់​ខ្លី​ថា ពិតជា​មានការ​ដោះ​ដូរ​មែន គឺ​ថ្នាក់លើ​ជា​អ្នក​សម្រេច ចំណែក​ចែក​គ្នា​ម្នាក់​ប៉ុន្មាន​លោក​អត់​ដឹង​ទេ ។

ក្រុមហ៊ុន​លី ឈួ​ង កំពុង​តែ​ស្ថាបនា​មន្ទីរ​ថ្មី​ក្នុង​ព្រៃ​ខ្មោច​ជាយក្រុង​ជិតរួច​រាល់​​ហើយ ។

នៅ​សល់​តែ​ពេលវេលា​ក​រើ​តោក​រើ​ហ៊ឹង​ដាក់​ឡាន​ដឹក​ចេញពី​មន្ទីរ​ចាស់​តែ​ប៉ុណ្ណោះ ម្ល៉ោះហើយ​ មុខ​មន្ទីរ​សុទ្ធតែ​សំរាម​មើល​លែង​យល់ ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​បន្ត​ទៀត​នៅ​កាសែត​កោះសន្តិភាព ។



អត្ថបទសរសេរ ដោយ