ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលា​ខេត្ត​ម្នាក់​​ជួបគ្រោះថ្នាក់​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​​ខេត្ត​បន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​បំរើ​ការងារ​នៅ​សាលា​ខេត្តបន្ទាយមានជ័យ បាន​​រង​របួសធ្ងន់ ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​​បើក​ម៉ូតូ​បុក​រថយន្ត​ធុន​ធំ​ដឹកស្រូវ​ពីក្រោយ ​។ ​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះបាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​កោង​…

​​ខេត្ត​បន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​បំរើ​ការងារ​នៅ​សាលា​ខេត្តបន្ទាយមានជ័យ បាន​​រង​របួសធ្ងន់ ​ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​​បើក​ម៉ូតូ​បុក​រថយន្ត​ធុន​ធំ​ដឹកស្រូវ​ពីក្រោយ ​។

​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះបាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​កោង​ ស្ថិត​ក្នុងភូមិ​តា​គល់ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ​​ជនរងគ្រោះ​ឈ្មោះ វ៉ៃ វិ​ន ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ជា​មន្ត្រី​បំរើ​ការងារ​នៅ​សាលា​ខេត្តបន្ទាយមានជ័យ ​រស់នៅ​ភូមិ​ផ្គាំ​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​ 1U-2160 ។​

តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មួយគ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែលជា​ចំណុច​ផ្លូវ​កោង​ បាន​បុក​រថយន្ត​ធុន​ធំ​ដឹកស្រូវ​មួយគ្រឿង​​ម៉ាក​ហ៊ីណូ​ ពាក់ស្លាកលេខ​ពោធិ៍សាត់ 3A-0634 ដែល​ឈប់​ចត​ គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ ​កំពុង​លើក​ការុង​ស្រូវ​ដាក់​លើ​រថយន្ត បណ្តាល​ឲ្យ​អ្នក​បើកបរម៉ូតូ​​រង​របួសធ្ងន់ ។ ភ្លាម​ៗ​នោះ ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ចំណែក​អ្នកបើកបរ​រថយន្ត​​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយពេលកើតហេតុ ​ម៉ូតូ​និង​រថយន្ត ត្រូវបានសមត្ថកិច្ច​នគរបាល​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ