ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​៧៨១៩​គ្រួសារ ក្នុងស្រុក​ក្រគរ​ទទួល​អំណោយ​ពី​សប្បុរសជន

1 ខែ មុន
  • Pursat

ខេត្តពោធិ៍សាត់ ៖ ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ​គ្រប់គ្រង​និស្សិត​នៃ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

ខេត្តពោធិ៍សាត់ ៖ ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ​គ្រប់គ្រង​និស្សិត​នៃ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​ក្រុម​ទី​០៦) ដឹកនាំ​ដោយ លោក ម៉ី វ៉ា​ន់ និង​លោក កែវ រតនៈ បាន​នាំ​យក​អំ​ណាយ​ដ៏​ថ្លៃថ្លា និង​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​៧៨១៩​គ្រួសារ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក ម៉ី វ៉ា​ន់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ទី​៦ នៃ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បាន​លើក​ឡើង​ថា​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ បាន​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។

ជាក់ស្ដែង​ថ្ងៃនេះ លោក​បាន​មើលឃើញ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នា​ពេល​កន្លង​មក ទើប​ក្រុមការងារ​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី និង​សប្បុរសជន​ដទៃ​ទៀត មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ ចំនួន​៧៨១៩​គ្រួសារ​ក្នុង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ លោក​ម៉ី វ៉ា​ន់ បាន​បន្ត​ថា ទោះបី​អំណោយ​នា​ពេល​នេះ​គឺ​មិន​ទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​បាន​ដោះស្រាយ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​មុខ​។

ក្រោយ​ពី​ទឹក​ស្រក សូម​បងប្អូន​ប្រជាពលរដ្ឋ​ខំ​បង្កបង្កើន​ផល ដាំ​ដំណាំ ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ការពារ​ការ​ឆ្លង​នូវ​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ សូម​បញ្ជាក់​ថា អំណោយ​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន​ដទៃ​ទៀត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​៧៨១៩​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​ក្រគរ ក្នុង​នោះ ឃុំ​ក្បាល​ត្រាច​មាន​ចំនួន​៣១០៤​គ្រួសារ ឃុំ​កំពង់​លួង​មាន​ចំនួន​៩៨៧​គ្រួសារ ឃុំ​អូ​សណ្តាន់​មាន​ចំនួន​១៨៤ គ្រួសារ និង​ឃុំ​កំពង់​ពោធិ មាន​ចំនួន​១៨៨៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ និង​គ្រឿង​ឧបភោគ បរិភោគ​ដើម្បី​ដោះស្រាយ​ការ​លំបាក​ប្រចាំ​ថ្ងៃ​៕ ដោយ ៖ សុខ សា​រ៉ា​យ