មក​សម្រាក​ផ្ទះ​បង​ដើម្បី​មើលជំងឺ ស្រាប់តែ​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មក​សម្រាក​ផ្ទះ​បង​ដើម្បី​មើលជំងឺ ស្រាប់តែ​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកា​យមក​សម្រាក​ផ្ទះ​បង​បង្កើត​ដើម្បី​ព្យាបាល​ជំងឺ បែរជា​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកា​យមក​សម្រាក​ផ្ទះ​បង​បង្កើត​ដើម្បី​ព្យាបាល​ជំងឺ បែរជា​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ សព​ចងក​សម្លាប់​ខ្លួន​មានឈ្មោះ ហ៊ួ សុខ​លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រោយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ហ៊ួ ស៊ី​មន ត្រូវ​បង​បង្កើត​សព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវជា​ប្អូន​មាន​ជំងឺ​សាច់​ដុះ​ក្នុង​ច្រមុះ​(​ឫសដូងច្រមុះ​)​បាន​មក​សម្រាក​ព្យាបាល​នៅផ្ទះ​បង​បង្កើត​អស់​រយៈពេល​១៤​ថ្ងៃ​មក​ហើយ​។ មុន​ពេល​កើតហេតុ រូប​គាត់​ត្រូវជា​បង​បង្កើត កំពុង​តែ​ធ្វើ​ម្ហូប (​ចៀនត្រី​) ពេល​ធ្វើ​ម្ហូប​រួច​ហើយ​បាន​ទៅ​ហៅ​ប្អូនប្រុស​(​សព​)​មក​ហូប​បាយ ក៏​ប៉ុន្ដែ​បន្ទប់​របស់​ប្អូន​បាន​ចាក់សោ​ពី​ខាងក្នុង នៅ​ពេល​នោះ​ដែរ គាត់​បាន​ស្រែកហៅ និង​ច្រាន​ទ្វារ​ជា​ច្រើន​លើក​តែ​មិន​ព្រម​បើកទ្វារ​សោះ​ក៏​មានការ​សង្ស័យ បាន​ហៅ​ម្នាក់​ទៀត​មក​គាស់​ទ្វារ​ចូល​ក៏​ស្រាប់តែ​ឃើញ​ប្អូន​ចងក​នឹង​ដែក​ចម្រឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ​។

បន្ទាប់​មក​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ត្រពាំង​ក្រសាំង​មក​ភ្លាម​ៗ ព្រមទាំង​ទាក់ទង​ទៅ​ផ្នែក​ចក្ខុ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ពិនិត្យ​សព​ភ្លាម​ៗ​ផង​ដែរ​ព្រមទាំង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ឲ្យ​បាន​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួសារ​មិន​ប្តឹងផ្តល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​ចក្ខុ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​លិខិត​ប្រគល់​សព​ឲ្យ​បងប្អូន​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕ ដោយ ៖ យឹ​ម ឈឿ​ន