ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​មណ្ឌល​កែប្រែ​វិញ​ចេះ​ក្បាច់​គុន​​ បែបចង់រកគុកម្តង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ជា​មនុស្ស​ជោក​ជាំ​ទៅ​ដោយ​ថ្នាំ​ញៀន ក្រោយ​ពេល​ចេញពី​ម​ណ្ឌល​អប់រំ​កែប្រែ​បន្សាប​គ្រឿងញៀន​វិញ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាប់​ខ្លួន ដោយ​រូបគេ​បាន​ធ្វើ​សកម្ម​ភាព​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ គំរាមកំហែង​ថា​នឹង​សម្លាប់ដែល​គ្មាន​អ្នក​ណា​ហ៊ាន​នៅ​ជាមួយ សូ​ម្បី​អ្នក​ជិតខាង​ក៏​ខ្លាចរអា​រដែរ ។ ជន​ញៀន​ថ្នាំ​រូប​នោះ​…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ជា​មនុស្ស​ជោក​ជាំ​ទៅ​ដោយ​ថ្នាំ​ញៀន ក្រោយ​ពេល​ចេញពី​ម​ណ្ឌល​អប់រំ​កែប្រែ​បន្សាប​គ្រឿងញៀន​វិញ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាប់​ខ្លួន ដោយ​រូបគេ​បាន​ធ្វើ​សកម្ម​ភាព​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ គំរាមកំហែង​ថា​នឹង​សម្លាប់ដែល​គ្មាន​អ្នក​ណា​ហ៊ាន​នៅ​ជាមួយ សូ​ម្បី​អ្នក​ជិតខាង​ក៏​ខ្លាចរអា​រដែរ ។ ជន​ញៀន​ថ្នាំ​រូប​នោះ​ ឈ្មោះ អាន រ​ដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ដកណ្ដាល មុខរបរ​មិន​ពិតប្រាកដ ។ ក្នុង​ការ​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​ដក​ហូត កាំបិតប៉័ងតោ ១ .​ដំបង​ឫស្សី​១​ដើម .​អំបែង​កែវ​និង​អំបែងចាន​មួយ​ចំនួន​ទៀត ។

តាម​សាក្សី​ជា​ជន​រង​គ្រោះ​ឈ្មោះ ស្រ៊ុ​ន លាង​ហ៊ី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ដែល​ជា​អ្នក​រស់នៅ​ជិតខាង​ជនសង្ស័យ​បាន​ឲ្យ​សមត្ត​កិច្ច​ដឹង​ថា ឈ្មោះ អាន រ​ដ្ឋា ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ដាក់ នៅ​មណ្ឌល​អប់រំ​កែប្រែ​បន្សាប​គ្រឿងញៀន​មួយ​រយៈ ។ លុះ​ថ្មី​ៗ​នេះ​ស្រាប់តែ​គេ​ឃើញ​ឈ្មោះ អាន រ​ដ្ឋា ចេញ​មណ្ឌល​បន្សាប​គ្រឿងញៀន​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​តាំងពី​ជន​នេះ​មក​ដល់ គឺ​គេ​តែងតែ​វាយ​បំផ្លាញ​របស់របរ​ក្នុងផ្ទះ បណ្តា ល​ឲ្យ​ខូចខាត​គ្មាន​សល់ ក្នុង​នោះ​សូ​ម្បី​តែ​បងស្រី​គេ​ម្នាក់​ក៏​រស់នៅ​មិន​បាន​ដែរ នឹង​រត់​ចេញពីផ្ទះ​បាត់​ដោយ​ខ្លាច​យុវជន​នោះ​សម្លាប់ ចោល ។

សមត្ថកិច្ច​បន្ត​ថា ជាក់ស្តែង​កាលពី​ថ្ងៃ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ នឹង​១០​នាទី ជនសង្ស័យ​ឈ្មោះ អាន រ​ដ្ឋា បាន​កាន់ កាំ បិត​មក​ឈរ​ខាង​មុខ​ផ្ទះ​ឈ្មោះ ស្រ៊ុ​ន លាង​ហ៊ី ហើយ​ស្រែក​គម្រាម​ថា អា​ញ់​និង​សម្លាប់​ចោល​មួយ​ពូជ ស្រែក​ហើយ​ឈ្មោះ អាន រ​ដ្ឋា ក៏​ដើរ​ត្រឡប់​ចូល​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ។ ក្រោយមក​នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​តែងតែ​យក​អំបែង កែវ អំបែងចាន​គប់​ចូល​ទៅ​ខាង​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ និង​និ យាយ​គម្រាមកំហែង​ដល់​អាយុជីវិត ក្រុម​គ្រួសារ​នោះ​ជា​បន្ត បន្ទាប់ តែ​ខាង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ពុំ​ហ៊ាន​តបត​វិញ​ឡើយ ។

លុះ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ ២០២០ វេ​ល​ម៉ោង​១០ នឹង​៣០​នាទី ពេល​ឈ្មោះ លាង​ហ៊ី ចាន់​នេ​ត ត្រូវជា​កូនស្រី​របស់​ជន​រង​គ្រោះ រៀប​និង​ដើរ​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូប ស្រាប់តែ​ឈ្មោះ អាន រ​ដ្ឋា បាន​ចុះ​មក​ពីលើ​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ទល់មុខ​ផ្ទះ​គ្នា ក៏​ទាញ​យក​ដំប ង​ឬ​ស្សី ១​ដើម គប់​ចូល​ទៅ​រក​កូនស្រី​ជន​រង​គ្រោះ​តែ​មិន​ត្រូវ និង​បាន​ស្រែក​គម្រាម​ថា​នឹង​សម្លាប់​ចោល​ទាំងអស់​គ្នា ។ ក្រោយមក​នៅ​រសៀល​ថ្ងៃ​ដដែល ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​ជ្រៃ ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ អាន រ​ដ្ឋា យក​មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ជ្រៃ និង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​នីតិវិធី ។

សមត្ថ​កិច្ច​បន្ត​ថា ជនសង្ស័យ​រូប​នេះ​ជា​មនុស្ស​ជោក​ជាំ​ថ្នាំ​ញៀន ហើយ​ធ្លាប់​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿង ប៉ុន្តែ​នៅ​ពេល​ចេញពី​ម​ណ្ឌល​កែប្រែ​វិញ​ចេះ​ក្បាច់គុន​ច្រើន វាយ​បំផ្លិច​វំ​ផ្លាញទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ គ្មាន​អ្នក​ណា​ហ៊ាន​នៅ​ជាមួយ ៕

អត្ថបទសរសេរ ដោយ