ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណ​៥​យ៉ាង​របស់​បព្វជ្ជា

3 ឆ្នាំ មុន

កុលបុត្រ​ដែល​បាន​លះ​ភេទ​ជា​គ្រហស្ថ​ចូល​មក​បូជា​កាយ​ថ្វាយខ្លួន​ជា​ភេទ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា សុទ្ធតែ​ជា​អ្នក​បាន​លះបង់​ខ្ពស់​ហួសនិស្ស័យ​មនុស្ស​ធម្មតា ជា​អ្នក​កាត់​កិលេស​ក្នុង​លោក​ដាច់​ស្រឡះ​ហើយ​មានដំណើរ​ស្វែងរក​សេចក្តី​ស្ងប់​យក​ព្រះ​និព្វាន​ជា​អារម្មណ៍​តែ​មួយ​គត់ ។ ហេតុ​នោះ​ទើប​លោក​ពោល​ថា បព្វ​ជា្ជ​ជា​ភេទ​ប្រសើរ​ក្រៃ​លែង គុណ​ទាំង​៥​រមែង​កើត​មាន​ប្រាកដ​ក្នុង​បព្វ​ជា្ជ​ភេទ ។ ១- បព្វជ្ជា…

កុលបុត្រ​ដែល​បាន​លះ​ភេទ​ជា​គ្រហស្ថ​ចូល​មក​បូជា​កាយ​ថ្វាយខ្លួន​ជា​ភេទ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា សុទ្ធតែ​ជា​អ្នក​បាន​លះបង់​ខ្ពស់​ហួសនិស្ស័យ​មនុស្ស​ធម្មតា ជា​អ្នក​កាត់​កិលេស​ក្នុង​លោក​ដាច់​ស្រឡះ​ហើយ​មានដំណើរ​ស្វែងរក​សេចក្តី​ស្ងប់​យក​ព្រះ​និព្វាន​ជា​អារម្មណ៍​តែ​មួយ​គត់ ។ ហេតុ​នោះ​ទើប​លោក​ពោល​ថា បព្វ​ជា្ជ​ជា​ភេទ​ប្រសើរ​ក្រៃ​លែង គុណ​ទាំង​៥​រមែង​កើត​មាន​ប្រាកដ​ក្នុង​បព្វ​ជា្ជ​ភេទ ។

១- បព្វជ្ជា ជា​ភេទ​ដ៏​ខ្ពង់ខ្ពស់ ជា​ឧត្តមភេទ ដែល​នឹង​ទ្រទ្រង់​ទុក​នូវ​ព្រះ​អរហត្ត ។

២- បព្វជ្ជា ជា​ភេទ​បរិសុទ្ធ កើត​សេចក្តី​ជ្រះថ្លា​ដល់​មនុស្ស​និង​ទេវតា​ទាំងពួង ។

៣- បព្វជ្ជា ជា​ភេទ​ដ៏​វិសេស ដែល​នឹង​រម្ងាប់​កិលេស មិន​សេពគប់​នូវ​មនុស្ស​ពាល ។
៤- បព្វជ្ជា ជា​ភេទ​ដ៏​ប្រសើរ អាច​ឱ្យ​កើត​នូវ​មគ្គ​និង​ផល ។

៥- បព្វជ្ជា ជា​ភេទ​ក្លៀវក្លា ឧស្សាហ៍ ដែល​នឹង​អាច​ញ៉ាំង​សីល សមាធិ បញ្ញា​ឱ្យ​កើតឡើង​បាន ។

គុណ​បព្វជ្ជា​មាន​ទំហំ​ធំធេង​ណាស់​សម្រាប់​សត្តនិករ​គោរព​បូជា​ដើម្បី​ប្រយោជន៍​សុខ​ចម្រើន​នៅ​ក្នុង​វាលវដ្តសង្សារ​ដ៏​វែង​ឆ្ងាយ​នេះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ