ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ពិសី ស្រកសាច់​​ រូប​រាង​ស្វែ​ល​ស្ដើង តូច​ច្រឡឹង​ជាង​មុន ហេតុ​អ្វីទៅ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ បច្ចុប្បន្ន​សុខ ពិសី មិន​លេចឮ​រឿង​ចង់​ប្ដូរ​ផលិតកម្ម​ដូច​គេ​ទេ ខណៈ​នៅ​ផលិត​កម្ម​សាន់​ដេ មាន​អ្នក​ចាកចេញ​ជា​បន្តបន្ទាប់ ។ សុខ ពិសី…

រាជធានី​ភ្នំពេញ ៖​ បច្ចុប្បន្ន​សុខ ពិសី មិន​លេចឮ​រឿង​ចង់​ប្ដូរ​ផលិតកម្ម​ដូច​គេ​ទេ ខណៈ​នៅ​ផលិត​កម្ម​សាន់​ដេ មាន​អ្នក​ចាកចេញ​ជា​បន្តបន្ទាប់ ។ សុខ ពិសី មិន​ចាកចេញ និង​មាន​បទ​ថ្មី​ជា​បន្ត​បន្ទាប់ ។ ទោះជា​យ៉ាងណា​ក្ដី​ បទ​ចម្រៀង​របស់​នាង​ហាក់​មិន​ផ្ទុះ​សោះ គឺ​ខុស​ប្លែក​ពី​ពេល​កន្លង​មក ។

ក្នុង​ស្ថានភាព​បែប​នេះ​ សុខ ពិសី នៅ​តែ​ជឿជាក់​ថា​ សហការី នឹង​រួម​គ្នា​ធ្វើ​បែប​ណា​ឲ្យ​ផលិតកម្ម​នៅ​តែ​ពេញ​និយម​ដូច​មុន ។

សុខ ពិសី ក៏​ដូច​ជាតា​រា​ផ្សេង​ៗ​ទៀត​ដែរ បាត់បង់​ការ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​តាម​បណ្ដា​ខេត្ត​ទាំងស្រុង ព្រោះតែ​កូ​វី​ដ​-១៩ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​ប្រឈម​ភាព​ស្ងប់ស្ងាត់​បន្ដិច​ចំពោះ​ជីវិត​សិល្បៈ ។ ចំណែក​ការ​ច្រៀង​នៅ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍ ក៏​គេ​មិនសូវ​ឃើញ​ពិសី ឡើង​ឆាក​ញឹកញាប់​ដូច​តារា​ផ្សេង​ទៀត​ដែរ ។

នាង​លេចមុខ​ច្រើន​នៅ​តាម​អន​ឡាញ ផ្សាយ​លក់​ផលិតផល​ទៅ​វិញ ​ដោយ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន ។ គ្រប់ពេល ​សុខ ពិសី ចេញ​មុខ ​Like video មាន​អ្នកគាំទ្រ​ជា​​ច្រើន សមនាង​ជាតា​រា​ល្បី​មួយ​ដួង ។ ការ​ងាក​ទៅ​រកស៊ី​របរ​នេះ ​ធ្វើ​ឲ្យ​ពិសី មមាញឹក​ខ្លាំង ហើយ​គីឡូ​នាង​ក៏​ស្រក​ចុះ​ជាង​មុន​ឆ្ងាយ​ដែរ ពោល​គឺ​រាង​ស្វែ​ល​ស្ដើង តូច​ច្រឡឹង ។ អតិថិជន​របស់​នាង​កាន់តែ​ចាប់អារម្មណ៍​លើ​រូប​សម្រស់​ពិសី ជាង​មុន​ទៀត​។

ចំពោះ​រឿង​ស្នេហា​វិញ ​រហូត​មក​ទល់​ពេល​នេះ សុខ ពិសី នៅ​តែ​បន្ត​លាក់បាំង ។ នាង​នៅ​តែ​ធ្វើ​ឲ្យ​គេ​តាមដាន​ថា ​តើ​ពេល​ណា​នឹង​ប្រកាស​ឲ្យ​គេ​ដឹង​មុខមាត់ និង​តួនាទី​គូស្នេហ៍? ។ ទោះជា​លាក់​បាំង តែ​លេចឮ​ថា នាង​សាង​ស្នេហ៍​ជាមួយ​ថៅកែ​ផលិតកម្ម​សាន់​ដេ ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ដំណឹង​រៀប​ការ​នៅ​តែ​ស្ងាត់​សូន្យឈឹង ។ អ្នកគាំទ្រ​ចង់​ឃើញ​តារា​សាច់​ស្អាត​រូប​នេះ គ្រង​ឈុត​កូនក្រមុំ តែ​បាន​ត្រឹម​ខកចិត្ត ហើយ​មិនដឹង​ជា​ពេល​ណា​ទេ ។

សុខ ពិសី ធ្លាប់​បញ្ចេញ​សារ​ថា នាង​ពិតជា​មិន​ងាយ​ស្រួយ​ឡើយ​ក្នុង​ការ​គេច​ចូល​រោងការ​នេះ ព្រោះតែ​កន្លង​មក​ឪពុក​របស់​នាង លោក​សុខ ហេង ចង់​ឲ្យ​នាង​រៀប​ការ តែ​រូប​នាង​មិន​ទាន់​ចង់​ទេ ។ នាង​នៅ​ចង់​ពង្រឹង​អាជីព​សិល្បៈ និង​ការ​រកស៊ី​ឲ្យ​រលូន​ជាង​នេះ​សិន ទើប​គិតគូរ​រឿង​គូស្រករ​តាម​​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ