ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានទើបទិញ ធ្លាប់ក្រឡាប់​ពីរបី​ដង លុះពេលនេះ​ឆក់ជីវិតម្តាយមីងនិងក្មួយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​២​នាក់​ម្ដាយមីង​និង​ក្មួយ​បាន​​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​ ខណៈ​ដែល​ពួក​គាត់​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៌​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បាន​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​បែកក្បាល​ធ្លាយ​ខួរ​​ស្លា.ប់​​តែ​ម្ដង​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​​នេះ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ…

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​២​នាក់​ម្ដាយមីង​និង​ក្មួយ​បាន​​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​ ខណៈ​ដែល​ពួក​គាត់​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​ឆ្លងផ្លូវ ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៌​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បាន​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​បែកក្បាល​ធ្លាយ​ខួរ​​ស្លា.ប់​​តែ​ម្ដង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​​នេះ​បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទាំង២នាក់​ខាងលើ​ ក្នុងនោះម្នាក់​​ឈ្មោះ​ឃុន ស្រី​ពេជ្រ អាយុ​១៧​ឆ្នាំ​ត្រូវជា​ក្មួយ​ស្រី និង​ម្នាក់ទៀត​​ឈ្មោះ​ម៉ាក់ វ​ណ្ណា អាយុ​៥៨​ឆ្នាំ ត្រូវជា​ម្ដាយមីង ​។ ជនរងគ្រោះ​​ទាំង​២​​នាក់​មានមុខ​របរ​លក់​ទូរស័ព្ទ​នៅ​ក្នុង​ផ្សារ​ទឹកថ្លា មាន​ទីលំនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។ ជនរងគ្រោះទាំង​២នាក់​​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda Beat ព​ណ៍​ខ្មៅ​លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1GS-5185​។

ចំណែក​រថយន្ត​បង្ក​ម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ ​ព​ណ៍​សលាយ​ខៀវ ពាក់​ស្លាក​លេខ ​តាកែវ ​3A-1246 អ្នកបើកបរ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ ខណៈ​ពេល​ឈប់​រថយន្ត​រួច​ព្យាយាម​រត់គេច​ខ្លួន​និង​ត្រូវ​បា​ន​គេ​ស្គាល់ឈ្មោះ​សា​រ៉ា​ន់ រ​ដ្ឋា ភេទប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​វាំង ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង​ ។

​បើ​តាម​តាម​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ី​ម៉​ង់​ត៌​ដូច​គ្នា​បាន​និយាយ​ថា រថយន្ត​នោះ​ទើប​និង​ទិញ​ក្នុង​ពេល​កន្លង​មក​មិនយូរ​ប៉ុន្មាន​ឡើយ ហើយ​ធ្លាប់​បើក​ក្រឡាប់​២​ទៅ​៣​ដង​រួច​មក​ហើយ​ លុះ​​ពេល​នេះ​ស្រាប់តែ​បុក​និង​កិន​មនុស្ស​​បាត់បង់ជីវិត​២​នាក់​ទៀត​បែប​នេះ​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ទាំង​២នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ចេញពី​កន្លែង​លក់ដូរ​នៅ​ផ្សារ​ទឹកថ្លា ឆ្ពោះទៅ​កាន់​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ​ចំណែក​រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​និង​ក្នុង​ទិ​ដៅ​ស្របគ្នា​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​បត់​ឆ្លងផ្លូវ​ដើម្បី​ចូល​ទៅ​កាន់​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ហើយ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ​ស្រាប់តែ​រថយន្ត​ខាងលើ​ទៅ​ដល់​បុក​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​កិន​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ទាំង​២​នាក់​តែ​ម្ដង​។

តាម​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាន​ចម្ងាយ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ទើប​ឈប់ ​ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​កាត់​វាលស្រែ​និង​ព្រៃ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​បាន​រួច​ប្រគល់​ទាំង​រថយន្ត​ទៅ​ឲ្យ​ក​ម្លាំ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។​

ចំណែក​ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្ដាយមីង​និង​ក្មួយ​ស្រី​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោម​ទុក្ខសោក​គួរ​ឱ្យសង្វេគបំផុត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ