ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧកញ៉ា ទៀ វិចិត្រ នាំយក​សត្វ​ព្រៃកម្រ4ក្បាលទៅ​លែង​ក្នុង​ព្រៃ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំ​យក​ពង្រូល​១​ក្បាល រញី​ភ្លើង​១​ក្បាល និង​សំពោចក្រអូប​២​ក្បាល ទៅ​លែង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ ដើម្បី​ឲ្យ​សត្វ​ទាំងនេះ​បាន​រស់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំ​យក​ពង្រូល​១​ក្បាល រញី​ភ្លើង​១​ក្បាល និង​សំពោចក្រអូប​២​ក្បាល ទៅ​លែង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ ដើម្បី​ឲ្យ​សត្វ​ទាំងនេះ​បាន​រស់ នៅ​តាម​ធម្មជាតិ​របស់​វា ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា សត្វព្រៃ​កម្រ​ទាំង​៤​ក្បាល​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​យកមក​ប្រគល់​ជូន​លោក​ដោយឡែក​ៗ​ពី​គ្នា ដើម្បី​លែង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ។

ប្រជា​ពលរដ្ឋ​ទាំងនោះ​ប្រាប់​ថា ការ​ដែល​នាំ​យក​សត្វព្រៃទាំងនេះ​មក​ជូន​លោក​ឧកញ៉ា ដោយសារ​កន្លង​មក​ឃើញ​សកម្មភាព​លោក​ឧកញ៉ា​ស្រឡាញ់​សត្វ និង​លែង​សត្វ​ជា​បន្តបន្ទាប់ ទើប​ពួក​គាត់​មាន​ភាព​កក់ក្ដៅ​យក​មក​ប្រគល់​ជូន ។

ក្រៅពី​ការ​ថ្លែងអំណរគុណ​ពលរដ្ឋ ដែល​នាំ​យក​សត្វព្រៃ​ទាំងនេះ​មក​ឲ្យ​លោក​លែង​ទៅ​ក្នុង​ព្រៃ​វិញ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​សហគមន៍ ចូលរួម​ជួយថែរក្សា​ការពារ​សត្វព្រៃ ឬ​សត្វ​កម្រ​គ្រប់​ប្រភេទ ដោយ​កុំ​ប្រមាញ់ កុំ​សម្លាប់ ។

ការ​លែង​សត្វ​ឲ្យរស់រាន​មានជីវិត​វិញ ក្រៅពី​ទទួល​បាន​នូវ​បុណ្យកុសល​ហើយ​នោះ ក៏​ជា​ការ​រួមចំណែក​ជាមួយ​សង្គម​ជាតិ​ក្នុង​ការ​ថែរក្សា​សត្វព្រៃ និង​បរិស្ថាន​ធម្មជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ