ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងពី​ហេតុការណ៍​រន្ធត់មួយនេះ ដែល​​កម្រ​កើត​ឡើង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែ​ឃើញ​ស្ថានភាព​របស់​រថយន្ត​វី​ហ្គោ​ ដែល​ទយគូទ​ឡើង​លើ​ជាប់​នឹង​ដើមឈើ ប្រៀប​ដូច​ចំតិត​ឡើង​ធ្វើ​ឱ្យ​អ្នក​ឈរ​មើល​ម្នាក់​ៗ​តែង​សួរ​គ្នា​ថា តើ​រថយន្ត​មួយ​គ្រឿង​នេះ​បោះពួយ​ដោយ​របៀប​ណា បានជា​ទយគូទ​ឡើងដើមឈើ​បែប​នេះ ។ ពិតជា​ស្មាន​មិន​ដល់ និង​មិន​ដែល​ឃើញ​មែន​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក…

ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែ​ឃើញ​ស្ថានភាព​របស់​រថយន្ត​វី​ហ្គោ​ ដែល​ទយគូទ​ឡើង​លើ​ជាប់​នឹង​ដើមឈើ ប្រៀប​ដូច​ចំតិត​ឡើង​ធ្វើ​ឱ្យ​អ្នក​ឈរ​មើល​ម្នាក់​ៗ​តែង​សួរ​គ្នា​ថា តើ​រថយន្ត​មួយ​គ្រឿង​នេះ​បោះពួយ​ដោយ​របៀប​ណា បានជា​ទយគូទ​ឡើងដើមឈើ​បែប​នេះ ។ ពិតជា​ស្មាន​មិន​ដល់ និង​មិន​ដែល​ឃើញ​មែន​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ថ្លូ​ក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។

តាម​ព័ត៌មាន​ទទួល​បាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ភ្នែក បាន​និយាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​គឺ​រថយន្ត​ម៉ា​កវី​ហ្គោ​ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២BT.៦០៤៣ មាន​អ្នក​រួម​ដំណើរ​គ្នា ២​នាក់ ដែល​បើកបរ​ដោយ​ឈ្មោះ ថុ​ល ក​ក្ត​ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ល្បឿន​លឿន​គួរ​ឱ្យ​ខ្លាច ។

លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន ដោយ​បត់​មិន​ទាន់ និង​ទំនង​ជាន់​ហ្វ្រាំង​ផង ក៏ បណ្ដាល​ឱ្យ​ក្រឡាប់​បះ​គូទ​គង​ចំតិត​ជាប់​តាម​ដើមឈើ ហើយ​ក្បាល​បុកដី​បែប​នេះ​ទៅ ។ តែ​សំណាងល្អ​គ្មាន​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​ឲ្យ​ផ្នែក​ខាង​មុខ​រថយន្ត​ខូចខាត​ព្រោះ​ផ្ទប់​នឹង​ដី ។ បន្ទាប់​មក​គេ​ឃើញ​ម្ចាស់​រថ​យន្ត​បាន​ហៅ​គ្រឿងចក្រ​មក​រុញ​ដើមឈើ​បំបាក់​ផ្ដួល​ចោល ដើម្បី​យក​រថយន្ត​ចេញ ។

អ្នកស្រុក​និយាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ពិតជា​កម្រ​បានឃើញ ដែល​រថយន្ត ក្រឡាប់ជាប់​ដើមឈើ រហូត​ដល់​គេ​យក​គ្រឿងចក្រ​ប៊ុល​ឌូ​ហ្សែ​រ​ឈូស​រំលំ​ដើមឈើ ទើប​អាច​យក​រថយន្ត​ចេញ​បាន តែ​សំណាងល្អ​គ្មាន​អ្នក​រង​គ្រោះ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ​មាន​តែ​អាណិត ៕

អត្ថបទសរសេរ ដោយ