ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាងណា! បុក​សិស្ស​ម្នាក់​ចេញពី​សាលា ដើរ​ឆ្លងផ្លូវ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​​មានករណី​បុរសម្នាក់​បើក​ម៉ូតូ​លឿន ​ស្របពេល​​សិស្ស​ចេញពី​សាលា ដើរ​ឆ្លងផ្លូវ​ក៏បុកកុមារី​ម្នាក់​ជា​សិស្សសាលា​ បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ ក្រោយមកក៏​​បាន​ស្លា.ប់​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ខេត្តសៀមរាប ។ ​​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ ​​មានករណី​បុរសម្នាក់​បើក​ម៉ូតូ​លឿន ​ស្របពេល​​សិស្ស​ចេញពី​សាលា ដើរ​ឆ្លងផ្លូវ​ក៏បុកកុមារី​ម្នាក់​ជា​សិស្សសាលា​ បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ ក្រោយមកក៏​​បាន​ស្លា.ប់​​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ខេត្តសៀមរាប ។

​​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ពង្រ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ស្ថិត​ក្នុង​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា​ ​កុមារី​រង​គ្រោះ​ឈ្មោះ បូ ជីតា អាយុ​៧​ឆ្នាំ​ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ ស្វាយ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។​ ចំណែកម៉ូតូ​​មួយគ្រឿង​ខាងលើ​ម៉ាក​ហុងដា MSX ពណ៌​ខៀវផ្ទៃមេឃ​ ពាក់​ផ្លា​ក​លេខ ​ប​.​មាន​ជ័យ​1T-2916 ​បើកបរ​​ដោយ​ឈ្មោះ​ស​ន្តូ សា​លឹ​ត​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

​លោកនាយ​ការិយាល័យបាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​កុមារី​រង​គ្រោះ​ចេញ​ពី​សាលារៀន ហើយ​បាន​ដើរ​ឆ្លងផ្លូវ ស្រប​ពេល​នោះ អ្នកបើកបរ​ម៉ូតូ​បាន​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ​លុះមក​​ដល់​ចំណុច​កើតហេតុ​ ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ពង្រ បាន​បុក​ក្មេង​ស្រី​ជា​សិស្សសាលា​ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​នៅ​ខេត្តសៀមរាប តែ​ជា​អកុសល​កុមារី​រង​គ្រោះ​បាន​​ស្លា.ប់បាត់ទៅហើយ​ ។ ចំណែក​​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល ហើយ​ទាំង​មនុស្ស​និង​ម៉ូតូ​ ត្រូវបាន​នគរ​បាល​ចរាចរណ៍​ខេត្ត​នាំ​មក​ការិយាល័យ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​សិស្សសាលាខាងលើ​​នេះ​ដែរ មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពង្រ​បាន​លើក​ឡើង​ថា ​លោកនាយ​ប៉ុស្តិ៍​កំពុងស្វាយ ក៏​ដូច​ជា​អធិការ​នគរបាល​នគរបាល​ក្រុង​សិរី​សោភ័ណ គួរ​ណាស់​តែ​យកចិត្តទុកដាក់​ចាត់​កម្លាំង​ជួយ​សម្រួល​ចរាចរណ៍​ពេល​សិស្ស​ចេញពី​សាលារៀន​ពង្រ​នេះ​ផង ដូច​ជា​នៅ​តាម​បណ្តាសាលារៀន​ផ្សេង​ៗ​នៅ​ពេល​សិស្ស​ចេញពី​សាលារៀន នគរបាល​ចរាចរណ៍​ឬ​នគរបាល​ប៉ុស្តិ៍​មក​ជួយ​សម្រួល​ចរាចរណ៍​ឲ្យ​សិស្សសាលា ពី​សេស​គឺ​សិស្សសាលា​តូច​ៗ​។​នៅ​សាលា​បឋម​សិក្សា​ពង្រ​នេះ មិន​ដែល​ឃើញ​នគរបាល​ចុះ​មក​ជួយ​សម្រួល​ចរាចរណ៍​នៅ​ពេល​សិស្ស​ចេញពី​សាលា​នោះ​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ