ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​ចាប់​អារម្មណ៍​ការ​ចងសម្ព័ន្ធ​ភាព​​ចំពោះ​អ្នកប្រជាធិបតេយ្យ​ខ្មែរ​បក្ស៣ឡើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គណបក្ស​ហ្វ៊ិ​ន​ស៊ិន​ប៉ិច​បាន​សម្តែង​ការ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ចង​ស​ម្ភ័​ន្ធ​ភាព អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ​របស់​គណបក្ស​នយោបាយ​ចំនួន​៣​ឡើយ​ ដែល​បាន​ប្រកាសឡើង​មុននេះ ដែល​ក្នុងនោះ​ក៏មានក្រុមញឹក ប៊ុនឆៃ គឺគណបក្សខ្មែរ​រួបរួម​ជាតិផងដែរ ។ មន្ត្រី​គណបក្ស​នេះ​ថា…

រាជធានី​ភ្នំពេញ ​៖ ​គណបក្ស​ហ្វ៊ិ​ន​ស៊ិន​ប៉ិច​បាន​សម្តែង​ការ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ចង​ស​ម្ភ័​ន្ធ​ភាព អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ​របស់​គណបក្ស​នយោបាយ​ចំនួន​៣​ឡើយ​ ដែល​បាន​ប្រកាសឡើង​មុននេះ ដែល​ក្នុងនោះ​ក៏មានក្រុមញឹក ប៊ុនឆៃ គឺគណបក្សខ្មែរ​រួបរួម​ជាតិផងដែរ ។ មន្ត្រី​គណបក្ស​នេះ​ថា ការ​មិន​ចាប់​អារម្មណ៍​នេះ ដោយសារ​យល់​ថា អាច​នឹង​ឆាប់​សាប​ទៅ​វិញ​ បើសិន​ធ្វើការ​មិន​ច្បាស់លាស់​។ ​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណ
បក្ស​ ។

លោក អ៊ា ឃី​ម៉េ​ង ឧបការី​សម្តេចព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​ប្រធានក្រុម ការងារ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ឆ្នាំ​២០២០​ថា ​ជំហរ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ មក​ដល់​ពេល​នេះ ​មិន​ទាន់​មានការ​ចូលរួម​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួម​រួប​ជាតិ​នោះ​ទេ​។

លោក​បញ្ជាក់​ថា​ «​យើង​មិន​ទាន់​មានការ​ប្រកាស​ណាមួយ​ជា​ផ្លូវការ​ ក្នុង​រូប​រួម​ជាមួយ​គណបក្ស​ខ្មែរ​រ​រួបរួម​ជាតិ​នោះ​ទេ​។ អ្វី​ដែល​គេ​និយាយ​ជា​សិទ្ធិរបស់​គេ តែ​ជាក់ស្តែង​យើង អត់​មានរួបរួម​គ្នា​នោះ​ទេ​»​។

លោក​ក៏​បាន​លើក​ឡើង​ថា ​ចំពោះ​ការ​ចងសម្ព័ន្ធ​របស់​គណ​បក្ស​ទាំង​បី​មាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស ខ្មែរ​តែ​មួយ​រួម​គ្នា​ដាក់ឈ្មោះសម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ថា «​ខ្ញុំ​មិនមែន​ការ​ចាប់​អារម្មណ៍អ្វី​នោះ​ទេ ពីព្រោះ​នេះ​ជាសិទ្ធិរបស់​គណបក្ស​នយោបាយ​ក្នុង​ការ​ចង​សម្ព័ន្ធ​ភាព​គ្នា ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ចាប់​អារម្ភ​ទេ ពីព្រោះ សម្ព័ន្ធ អ្នក​ប្រជាធិបតេយ្យ​យើង​គិត​ថា បើ​គណ​បក្ស​ទាំង​៣​ធ្វើ​ជាមួយ​គ្នា​ដោយ​បេះដូង​ឆ​ន្ទះ នោះ​សម្ព័ន្ធ គង់វង្ស ប៉ុន្តែ​បើក​ចូលរួម​ហើយ​ធ្វើ​បាន​តែ​២​ ឬ​៣​ខែ​ហើយ​បាត់​ទៅ​វិញ​គឺ​មិនល្អ​ទេ​។ កន្លង​មក យើង​ធ្លាប់​ឃើញ​ថា​ មានការ​ចងសម្ព័ន្ធ​គ្នា​តែ​មិន​ទទួល​ជោគជ័យ​ឡើយ​»​។

ព័ត៌មានបន្ថែម កោះ​សន្តិភាព​នឹង​ផ្សាយជូននៅលើកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ