ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់បង្ក្រាប​ទីតាំង​​សង្វៀន​ជល់​មាន់​ខុសច្បាប់​នៅ​ស្រុក​ព្រែក​​ប្រសព្វ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ កាលពី​ថ្ងៃ​ទី២២​ វិច្ឆិកា វេលា​ម៉ោង​ប្រហែល​១៥​និង​៤០​នាទី កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សោ​ប បាន​ធ្វើការ​បង្ក្រាប​ល្បែង​ស៊ី​សង (​ជល់​មាន់ និង​បាញ់អាប៉ោង​)…

ខេត្តក្រចេះ​ ៖ កាលពី​ថ្ងៃ​ទី២២​ វិច្ឆិកា វេលា​ម៉ោង​ប្រហែល​១៥​និង​៤០​នាទី កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សោ​ប បាន​ធ្វើការ​បង្ក្រាប​ល្បែង​ស៊ី​សង (​ជល់​មាន់ និង​បាញ់អាប៉ោង​) ០១​កន្លែង ស្ថិត​នៅ​ចំនុច​ក្រោម​ដើម​ស្វាយ ភូមិ​ក្រឡាញ់​ទ្រេត ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ដោយ​ភូមិសាស្ត្រ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ពេល​កម្លាំង​នគរបាល​ចុះ​ដល់​ត្រូវ​បាន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ ​បាន​រត់គេច​ខ្លួន​អស់ បន្សល់​ទុក​វត្ថុ​តាង​នៅ​នឹង​កន្លែង​កើតហេតុ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​រួម​មាន ៖
១-ចាន​អាប៉ោង​ចំនួន​០១
២-មាន់​ចំនួន​០៨ (​ងាប់​០៣)
៣-កន្ត្រក​ចំនួន​០៨
៤-កៅអី​ជ័រ​ចំនួន​០៣
៥-ហាន់​តោ​ចំនួន​០១
៦-​អង្រុត​ចំនួន​០៦
៧-ជញ្ជីង​ចំនួន​០១
៨-កញ្ចក់​បាំង​ចំនួន​០១
៩-ស្គុ​តរុំ​ជេ​ី​ង​មាន់​មួយ​ចំនួន

បច្ចុប្បន្ន​វត្ថុ​តាង​ខាងលើ ​ត្រូវ​បាន​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចំណែក​សង្វៀន​ជល់​មាន់​ត្រូវ​រើដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ ។

មហាជន​រង​ចាំ​មើល​ថា តើ​ក្រុម​ញៀន​ល្បែង​មុខ​ដដែល​ៗ​ ដែល​តែងតែ​បើក​ល្បែងស៊ី​សង​​ប្រចាំ​ស្រុក​ប្រែក​ប្រសព្វ​នេះ​ស្ងាត់ឬយ៉ាងណា ?ក្រោយ​ធ្វើការ​បង្ក្រាប​លើក​នេះ ។​

អត្ថបទសរសេរ ដោយ