ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយគ្នា​ថា កុំឱ្យស៊យ! ឆក់​ត្រី​មិន​បាន​ ក៏​បបួល​គ្នា​ធ្វើរឿងមួយ ជាប់​ខ្នោះ​​ទាំង​២​នាក់​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​២​នាក់​មាន​វ័យ​ក្រោម​២០​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៨​ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ដើរ​ឆក់​ត្រី​មិន​បាន បបួល​គ្នា​លួច​ទូក​ស្មាច់​ប្រើ​ម៉ាស៊ីន ដែ​ល​ម្ចាស់​គេ​ចត​ទុក​នៅ​ចំណុច​អូរ​ក្របី…

ខេត្តកណ្ដាល ៖ យុវជន​២​នាក់​មាន​វ័យ​ក្រោម​២០​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៨​ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ដើរ​ឆក់​ត្រី​មិន​បាន បបួល​គ្នា​លួច​ទូក​ស្មាច់​ប្រើ​ម៉ាស៊ីន ដែ​ល​ម្ចាស់​គេ​ចត​ទុក​នៅ​ចំណុច​អូរ​ក្របី ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ចូលទៅ​​​ក្នុងផ្ទះ​ដើម្បី​​ហូប​​បាយ ។

ជនសង្ស័យ​ទាំង​២នាក់​ខាងលើ ក្នុងនោះ​​ម្នាក់​ឈ្មោះ វី វ៉ា​ត ហៅ ទូច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ​និង​​ម្នាក់​ទៀត​ឈ្មោះ ឈិ​ត គី​ម​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

ករណី​ខាងលើ​នេះ​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៥​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​វិ​ច្ឆឹ​កា ជនសង្ស័យ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ឆក់​ត្រី​នៅ​បឹង​ខាងក្រោយ​ភូមិ លុះ​ម៉ោង​ប្រហែលជា​៧​យប់​ ពួក​គេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ដើរ​បណ្ដើរ​ ឆក់​ត្រី​បណ្ដើរ​តាម​បឹង​តាម​អូ ។ លុះ​​មក​ដល់​ចំណុច​អូ​ក្របី ជនសង្ស័យ​ទាំង​២​បានឃើញ​ទូក​ប្រជាពលរដ្ឋ ចត​ទុក​ក្នុង​អូ​ដោយ​ពុំ​មាន​ចាក់សោរ​ទេ ហើយ​ជនសង្ស័យ​ទាំង​ពីរ​បាន​និយាយ​គ្នា​ថា​ ថ្ងៃនេះ​កុំ​ឲ្យ​ស៊យ ឆក់​ត្រី​មិន​បាន​លួច​យក​ទូក​នឹង​ទៅ ក៏​ឡើង​បញ្ឆេះ​ម៉ាស៊ីន​ទូក ហើយ​បើក​ចេញ​ទៅ​ទិស​ខាងត្បូង​តែ​ម្តង ទៅ ។

តាម​ប្រភព​ដដែលបាន​បន្ត​ថា រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១៨ ខែ​វិ​ច្ឆិ​កា ម្ចាស់​ទូក​បាន​ចេញ​ទៅ​រក​ច្រូតស្មៅ​គោ ពេល​ទៅ​ដល់​កន្លែង​ចតទូក​ពុំ​ឃើញ​ទើប​ឆោឡោ ហើយ​បាន​ដើរ​ស្វែងរក​រហូត​ដល់​ម៉ោង​១​នឹង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ វី វ៉ា​ត (​ហៅ ទូច​)​កំពុង​តែ​បើកទូក​របស់​ខ្លួន​នៅ​ក្នុង​អូរ​​គាត់​(​ជន​រង​គ្រោះ​) បាន​ស្ទាក់​ឃាត់ខ្លួន នាំ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ​តែ​ម្ដង ។

បន្ទាប់​មក​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្នំ បាន​បញ្ជូន​ជន សង្ស័យ​ម្នាក់​នេះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​សាកសួរ​នាំ បានដឹង​ថា​មាន​បក្ខពួក​ម្នាក់ ទៀត​ឈ្មោះ​ឈិ​ត គឹ​ម​ហេង ពេល​នោះ​សមត្ត​កិច្ច​ក​ជំនាញ​សហ ការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ