ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម​ចុះ​ពិនិត្យ ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​របស់​កសិករ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​ជំនន់​ទឹកភ្លៀង​បណ្ដាល​ឱ្យ​ស្រូវ​វស្សា និង​ស្រូវប្រាំង​ខូចខាត​ចំនួន​២.១៤៨​ហិ​កតា ក្នុង​ចំណោម​កសិករ​ចំនួន​៣.២០០​គ្រួសារ នៅ​ស្រុក​ចំនួន​០៥​ក្នុង​នោះ​មាន បា​ធា​យ ជើងព្រៃ ព្រៃឈរ កំពង់សៀម…

ខេត្តកំពង់ចាម ៖ គ្រោះ​ជំនន់​ទឹកភ្លៀង​បណ្ដាល​ឱ្យ​ស្រូវ​វស្សា និង​ស្រូវប្រាំង​ខូចខាត​ចំនួន​២.១៤៨​ហិ​កតា ក្នុង​ចំណោម​កសិករ​ចំនួន​៣.២០០​គ្រួសារ នៅ​ស្រុក​ចំនួន​០៥​ក្នុង​នោះ​មាន បា​ធា​យ ជើងព្រៃ ព្រៃឈរ កំពង់សៀម និង​ស្រុក​ស្ទឹង​ត្រង់​។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ នៅ​តាម​វាលស្រែ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃឈរ និង​បា​ធា​យ​។

ជាមួយ​នោះ​ក៏​បាន​ណែនាំ​ដល់​ស្ថាប័ន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជា​កសិករ​។ លោក ឡោ ចាន់​លី អភិបាលស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា ដោយ​ហេតុតែ​នៅ​ចុងរដូវ​វស្សា បងប្អូន​ប្រជា​កសិករ​ឃើញ​ទឹកទន្លេ​មិន​បាន​ឡើង​មក ដល់​វាលស្រែ​របស់​គាត់​ដូច​រាល់​ឆ្នាំ ក៏​បាន​នាំ​គ្នា​សាប​ព្រួស​ស្រូវ​តាម​វាលស្រែ ដោយ​បាន​លួច​លាស់​មិន​ទាន់​ហុច​ផល​ផង ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​។ ជា​ហេតុ​បណ្ដាល​ឱ្យ​លិច​ស្រូវ​ប៉ះពាល់​ចំនួន​៣៩៩​គ្រួសារ នេះ​ដោយសារ​តែ​កត្តា​អាកាសធាតុ​មានការ​ប្រែប្រួល​ខុស​ពី​បណ្ដា​ឆ្នាំ​មុន​ៗ​។

អភិបាលស្រុក​ព្រៃឈរ​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​របស់​ប្រជា​កសិករ​នៅ​ឃុំ​ល្វា ស្រុក​ព្រៃឈរ ដែល​រង​ផល​ប៉ះពាល់​ជិត​១០០​ហិ​កតា​។ ដោយ​ស្រូវពូជ​ដែល​ពួក​គាត់​ទទួល​បាន​ក្នុង​មួយ​គ្រួសារ​១០០​គីឡូក្រាម ដោយ​បាន​បណ្តុះ​សាប​ព្រួស​ដាំ​ដុះ​ជា​លើក​ទី​២ ឃើញ​ថា​គ្រាប់ពូជ ដែល​ទទួល​បាន​តាម​រយៈ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ចែក​ជូន​នា​ពេល​កន្លង​ទៅ​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ព្រៃ​ទទឹង ស្រុក​ព្រៃឈរ​គឺ​លូតលាស់​បាន​ល្អ​។ អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​ខេត្ត​មាន​ជំនឿ​ថា ទិន្នផល​ដែល​ហុច​មក​ឲ្យ​នឹង​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​។

លោក ស៊ឹ​ម ថាវរៈ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បានឱ្យ​ដឹង​ដែរ​ថា នៅ​ចុងរដូវ​វស្សា​ឆ្នាំ​២០២០ ទឹកភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​យ៉ាង​កំ​ហុ​ក​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជន់​លិច​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ក្នុងស្រុក​ចំនួន​០៥ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​សរុប​ចំនួន​២.១៤៨​ហិ​កតា ស្មើនឹង​៣.២០០​គ្រួសារ​។ តែ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចែក​ស្រូវពូជ​ដល់​ពួក​គាត់​ដើម្បី​យក​ទៅ​ដាំ​ដុះ​ស្ដារ​ជីវភាព​គ្រួសារ​ឡើង​វិញ​។

បន្ទាប់​ពី​បាន​ពិនិត្យ​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃឈរ​រួច​អភិបាលខេត្ត បាន​បន្ត​បេសកកម្ម​ចុះ​ទៅ​ពិនិត្យ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​បន្ត​ទៀត​នៅ​ឃុំ​ជើងព្រៃ ស្រុក​បា​ធា​យ នា​ព្រឹក​ថ្ងៃ​ដដែល ជាមួយ​នោះ​ដោយ​បាន​ណែនាំ​ឲ្យ​ប្រជា​កសិករ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ដាំ​ដុះ​ឲ្យ​បាន​ល្អ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ដោយឡែក​ស្ថាប័ន​ជំនាញ​មន្ទីរ​កសិកម្ម​រង់ចាំ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ប្រសិនបើ​មានការ​ស្នើ​សុំ​ពី​ប្រជា​កសិករ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ