ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវក្នុងភូមិថ្លូកឃុំបន្ទាយឆ្មា ស្រុកថ្មពួក ពិតជាអស្ចារ្យខ្លាំងណាស់មានបុរសម្នាក់បានបើករថយន្តក្រឡាប់ខ្លួនឯងបណ្តាលឲ្យកន្ទុយរថយន្តជាប់ដើមឈើ។ តាមប្រភពព័ត៌មានទទួលបានពីអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖
ពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺរថយន្តម៉ាក់ HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2BT-6043 ដែលរួមដំណើរគ្នា២នាក់ បើកបរឈ្មោះ ថុល កក្តដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ.ឃុំបន្ទាយឆ្មារស្រុកថ្មពួក។ បានបើកបរតាមបណ្តោយផ្លូវក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្នបណ្តាលក្រឡាប់កន្ទុយរថយន្ត រីឯគូទរថយន្តជាប់ដើមឈើ តែសំណាងហើយគ្មានអ្នករងរបួស។
អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលរថយន្តផ្នែកខាងមុខខូចខាតធ្ងន់ ហើយគេឃើញម្ចាស់រថយន្តបានហៅអាប៊ុលមករុញដើមឈើបំបាក់ទម្លាក់រថយន្តចុះ។ អ្នកស្រុកនៅជិតខាងថា៖ គ្រោះថ្នាក់ចរាចរណ៍ពិតជាកម្របានឃើញដែលគ្រោះថ្នាក់រថយន្តជាប់ដើមឈើរលំដើមឈើទើបយកចេញបានតែសំណាងគ្មានអ្នករងគ្រោះឡើយ៕ ដោយ ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ