ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូម​ខ្សាច់​បាន​គិតតែ​ដឹក​ទៅ​ស្រុក​យួន អ្នកស្រុក​ខ្លាច​បាក់​ច្រាំង​ធ្លាក់​ផ្ទះ​(​វី​ដេ​អូ)

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​+​ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល និង​នៅ​ឃុំ​ស្វាយ​ភ្លោះ ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង កំពុង​តែ​មានការ​ភ័យ​ខ្លាច…

ខេត្តព្រៃវែង​+​ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក ខេត្តកណ្តាល និង​នៅ​ឃុំ​ស្វាយ​ភ្លោះ ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង កំពុង​តែ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ជា​ខ្លាំង បន្ទាប់​ពី​ឃើញ​មាន​ក្រុម​សា​ឡង់​ខ្នាត​យក្ស​ជា​ច្រើន​គ្រឿង​កំពុង​តែ​សំរុក​បូម​ខ្សាច់​យ៉ាង​គ​គ្រឹ​ង​គគ្រេង នៅ​ក្នុង​ទន្លេ​ក្រោយ​ផ្ទះ​របស់​ពួក​គាត់ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ​។

ពលរដ្ឋ​ទាំង​អស់នោះ​បានអោយ​ដឹង​ថា ច្រាំង​ទន្លេ​នៅ​ក្បែ​ផ្ទះ​របស់​ពួក​គាត់​កំពុង​តែ​បាក់​ស្រាប់​ផង កន្លែង​ខ្លះ​បាក់​តិច​ៗ ហើយ​កន្លែង​ខ្លះ​បាក់​ខ្លាំង​រហូត​ដាច់​ថ្នល់ និង​ប៉ះពាល់​ដល់​ផ្ទះសម្បែង ក៏​ដូច​ជា​ដីចំការ​របស់​ពួក​គាត់​រាប់​សិប​ហិ​កតា​ឯណោះ ហើយ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​មធ្យោ​បាយ​​​ទប់ស្កាត់​ផង ឥឡូវ​បែរជា​មាន​ក្រុមហ៊ុន​យកសា​ឡង់​ធំ​ៗ​មក​បូម​បែប​នេះ​ទៀត ច្បាស់​ជា​ធ្វើ​អោយ​បាក់​ច្រាំង​ទន្លេ​កាន់តែ​ខ្លាំង​ហើយ​។ បើ​បាក់​ពេល​ថ្ងៃ​នោះ​អាច​នាំ​កូន​នាំ​ចៅ​រុះរើ​ផ្ទះសម្បែង រត់​រក​កន្លែង​ផ្សេង​បាន ចុះបើ​បាក់​ចំ​ពេល​យប់ ខណៈ​កំពុង​តែ​ដេក​លង់លក់ តើ​ជីវិត​ពួក​គាត់​ទៅ​ជា​យ៉ាងណា?តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ? ពួក​គាត់​បារម្ភ និង​ខ្លាច​ខ្លាំង​ណាស់​…!

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច​ខ្លះ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ពាម​ជរ និង​ស្រុក​លើក​ដែក បាន​លួច​បង្ហើប​ប្រាប់​ថា សា​ឡង់​បូម​ខ្សាច់​ធំ​ៗ​ទាំងនោះ គឺជា​របស់​ក្រុមហ៊ុន «​ចតុមុខ រី​សសស៍​សឹ​ប​ផ្លា​យ អ៊ី​ម​ផត អិ​ច​ផត ឯ​.​ក​» ដែល​គេ​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់ នៅ​លើ​ទំហំ​ផ្ទៃ​ទឹក​ជិត​១​ពាន់​ហិ​កតា តាម​បណ្តោយ​ដង​ទន្លេមេគង្គ ដែល​មួយ​ផ្នែក​ស្ថិត​នៅ​ខាង​ស្រុក​លើក​ដែក ខេត្ត​កណ្តាល និង​មួយ​ផ្នែក​ទៀត​ស្ថិត​នៅ​ខាង​ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

ប្រភព​ដដែល​នេះ​បាន​លួច​ខ្សឹប​ប្រាប់​ទៀត​ថា នៅ​ក្នុង​អាជ្ញាប័ណ្ណ​នោះ បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន «​ចតុមុខ រី​សស​ស៌​សឹ​ប​ផ្លា​យ អ៊ី​ម​ផត​អិ​ច​ផត​» ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​សំរាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ហើយ​លុះត្រាតែ​សល់​ពី​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ហើយ ទើប​អនុញ្ញាតិ​ឱ្យធ្វើ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន ប៉ុន្តែ​ចាប់តាំងពី​ក្រុមហ៊ុន​នេះ ចេញ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​កាលពី​ថ្ងៃ​ទី​១៧ ខេ​វិច្ឆិកា រហូត​មក​ដល់​ពេល​នេះ ខ្សាច់​ដែល​បូម​បាន​ទាំងអស់ គឺ​ពុំ​បាន​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ទេ គឺ​គេ​បាន​ដឹក​ចេញ​ទៅ​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ​ទាំងអស់ ដោយ​តម្លៃ​ខ្សាច់​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម បាន​៨​ដុល្លារ​ក្នុង​១​ម៉ែត្រគូប ហើយ​ក្នុង​សា​ឡង់​១​គ្រឿង​ដឹក​ខ្សាច់​បាន​ចន្លោះ​ពី​១៩០០​ម៉ែត្រគូប ទៅ​២០០០​ម៉ែត្រគូប ហើយ​ក្នុង​១​ថ្ងៃ​គេ​នាំ​ខ្សាច់​ចេញ​ទៅ​វៀតណាម​បាន​ពី​៥​ទៅ​៦​សា​ឡង់​ដែរ​។

ព័ត៌មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ