ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ករណីផ្សេងគ្នា​ក្នុងថ្ងៃ​តែមួយ ឆក់យកជីវិតម្នាក់ របួសធ្ងន់​ម្នាក់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​​មានករណីគ្រោះថ្នាក់ចរាចរណ៍​ចំនួន២លើកផ្សេងគ្នា​កើតឡើងក្នុងថ្ងៃតែមួយ បណ្តាល​ឱ្យ​​​បាត់បង់ជីវិតម្នាក់ និង​របួសធ្ងន់ម្នាក់ ។​ ​ករណីទី​១-​កាលពី​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០ មាន​រថយន្តមួយគ្រឿង​ជ្រុលចង្កូតទៅបុករនាំង​ពុះចែកទ្រូងផ្លូវ…

​ខេត្តព្រះសីហនុ ៖ ​​មានករណីគ្រោះថ្នាក់ចរាចរណ៍​ចំនួន២លើកផ្សេងគ្នា​កើតឡើងក្នុងថ្ងៃតែមួយ បណ្តាល​ឱ្យ​​​បាត់បង់ជីវិតម្នាក់ និង​របួសធ្ងន់ម្នាក់ ។​

​ករណីទី​១-​កាលពី​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០ មាន​រថយន្តមួយគ្រឿង​ជ្រុលចង្កូតទៅបុករនាំង​ពុះចែកទ្រូងផ្លូវ លើ​ផ្លូវជាតិ​លេខ​៣ ភូមិ​វាល​មាស ​ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឱ្យអ្នកបើកបរ​រថយន្ត​​​រងរបួសធ្ងន់ ។​

តាម​សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​១​គ្រឿង​ខាងលើ​​ម៉ាក​ស៊ើប ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-9562 ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ​បាន​ធ្វើ​ដំណើរ​​ក្នុង​​ទិស​ដៅ​ពី​ខេត្តកំពត​​ទៅ​​វាល​រេញ ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​​ឱ្យ​​អ្នកបើកបរ​​រង​របួសធ្ងន់​​បាក់ជើង​ ត្រូវបាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​រថយន្ត​រងការ​ខូចខាត​ធ្ងន់ធ្ងរ​។​

ករណីទី២-បុរស​ម្នាក់​បាន​បាត់បង់ជីវិត​​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុកជាមួយ​នឹង​ម៉ូតូ​កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​ ​លើ​​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ 112-113 ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ សៀន ស៊ឹម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ជាអ្នកបើកបរម៉ូតូ​មួយគ្រឿងម៉ាក​ហុងដា​ឌ្រី​ម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1DP-0932 ។ ចំណែក​​រថយន្ត​​​មួយ​គ្រឿង​ម៉ាកសាំ​យ៉ុ​ង ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-4750 អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​​ធ្វើដំណើរតាមផ្លូវ លុះមកដល់ចំណុចកើតហេតុ​ខាងលើ ស្រាប់​​តែ​មាន​​រថយន្ត​​មួយ​គ្រឿងបើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ​បាន​បុក​​​គ្នាយ៉ាង​ពេញទំហឹង​ក្នុង​​ទិស​ដៅ​ផ្ទុយ​គ្នា​​បណ្តាល​ឱ្យ​បុរសជាអ្នកបើកបរម៉ូតូ​បានបាត់បង់ជីវិត ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយ​ពេល​កើតហេតុ​រត់គេច​ខ្លួន​បាត់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ