ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កំពុង​បន្សាប​គ្រឿងញៀ.ន​៥០​នាក់​​ហែក​បង្អួច​រត់​ចេញពី​មណ្ឌល​ផ្អើល​ទាំង​​យប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តី​រាយ​ការ​ណួ​បានឱ្យ​ដឹង​ថា យប់​ម៉ិ​ញ​នេះ មាន​យុវជន​កំពុង​បន្សាប​​គ្រឿងញៀន​ក្នុង​ជ​ម្ឈ​មណ្ឌល​ស្តារ​នីតិសម្បទា​កែវ​ផុស ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចំនួន​៥០​នាក់ បាន​ហែក​បង្អួច រួច​រត់​ចេញពី​មណ្ឌល ហើយ​ក៏​ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តី​រាយ​ការ​ណួ​បានឱ្យ​ដឹង​ថា យប់​ម៉ិ​ញ​នេះ មាន​យុវជន​កំពុង​បន្សាប​​គ្រឿងញៀន​ក្នុង​ជ​ម្ឈ​មណ្ឌល​ស្តារ​នីតិសម្បទា​កែវ​ផុស ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចំនួន​៥០​នាក់ បាន​ហែក​បង្អួច រួច​រត់​ចេញពី​មណ្ឌល ហើយ​ក៏​ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះ មាន​ទាំង​នគរបាល កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ និង​ស្រុក​ស្ទឹង​ហាវ សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​រក​ឃើញ​មក​វិញ​ចំនួន​៧​នាក់ និង​កំពុង​តាម​ស្វែងរក​អ្នក​កំពុង​រត់គេច​បន្ត​ទៀត ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

បើ​យោង​តាម​ប្រភព​ពី​សមត្ថ​កិ​ច្ច៊ បាន​ប្រាប់​ឱ្យ​ថា យុវជន​បន្សាប​គ្រឿងញៀន​ក្នុង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​កែវ​ផុស​នេះ មាន​ចំនួន​សរុប​១០៣​នាក់ ដែល​ទើបតែ​បញ្ជូន​មក​ពី​មជ្ឈមណ្ឌល ស្តារ​នីតិសម្បទា​ក្រាំងធ្នង់ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន ដែល​ចាំបាច់​ត្រូវ​ស្តារ​នីតិសម្បទា​ឡើង​វិញ តាម​រយៈ​ការ​បន្សាប​គ្រឿងញៀន​ពី​ក្នុង​ខ្លួន និង​ជួយ​បណ្តុះបណ្តាល​មុខ​ជំនាញ​ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ក្លាយជា​យុវជន​ល្អ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ