ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​លេង​ចេញ​ហើយ​ឆេះ​ទាំង​ថ្ងៃ​អស់​៤​ខ្នង​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ ៦

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​៤​ខ្នង ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ដែល​ក្នុង​នោះ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង និង​២​ខ្នង​ទៀត​រង​ការ​ខូចខាត​មួយ​ចំនួន និង​បណ្តាល​នារី​ម្នាក់​បាន​រង​បួស​ស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​៤​ខ្នង ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ដែល​ក្នុង​នោះ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង និង​២​ខ្នង​ទៀត​រង​ការ​ខូចខាត​មួយ​ចំនួន និង​បណ្តាល​នារី​ម្នាក់​បាន​រង​បួស​ស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២០ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ផ្ទះថ្ម​ក្រោម ឈើ​លើ​ប្រក់ស​ង្ក័​សី​ទំហំ​៣​ម៉ែត្រ គុណ​៤​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ​នូ សំបូរ ភេទ​ស្រី អាយុ​៦២​ឆ្នាំ បាន​រង​របួសស្រាល និង​បាន​ឆេះ​រាលដាល់​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ចំនួន​៣​ខ្នង​ទៀត​ដែល​ក្នុង​នោះ​មួយ​ខ្នង​ឆេះ​ទាំងស្រុង និង​២​ខ្នង​ទៀត​ឆេះ​អស់​ប្រមាណ​៣០​ភាគរយ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​ឃើញ លោក​ជា ពិសី​អភិបាល​ខណ្ឌ ឬ​ស្សី​កែវ ក៏​បាន​ដឹកនាំ​កម្លាំង ចុះ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់ អគ្គី​ភ័យ និង​សង្គ្រោះ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៤​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ក្នុង​នោះ រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន​១០​គ្រឿង​ទៅ​អន្តរាគមន៍​ហើយ​ភ្លើង​ពន្លត់​នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល ។

តាម​នគរបាល​អោយ​ដឹង​លំ​នោះ​ឋាន​ចំនួន​៤​ខ្នង ដែល​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់ស​ង្ក័​សី​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ក្នុង​នោះ​២​ខ្នង ត្រូវ​ភ្លើង ឆេះ​ទាំងស្រុង និង​២​ខ្នង​ទៀត បណ្តាល​អោយ​ឆេះ​អស់​ប្រមាណ​៣០​ភាគរយ ។

ក្នុង​ហេតុការណ៍​នោះ បណ្តាល​អោយ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដើម​បាន​រង​របួសស្រាល​ផង​ដែរ​។​ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ​នេះ នគរបាល​ពុំ​ទាន់​អោយ​ដឹង​ពី​មូលហេតុ​ឡើយ ដោយ​រង​ចាំ​ការ​ស្រាវជ្រាវ​សិន ។ ទោះបីជា​យ៉ាងណា​តាម​ផេ​ករប​ស់លោក​ជា ពិសី​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ដ​អគ្គី​ស​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ