ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​មនុស្ស​វិញ​យ៉ាងណា​ទៅ​វិញ​បើ​ខ្ទេច​របស់របរ​ទៅ​ហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរណ៍​មួយ​កើត​រវាង​រថយន្ត​២​គ្រឿង និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១៥ និង​០០​នាទី ថ្ងៃ​ទី​២១ ខែវិច្ឆិកា…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរណ៍​មួយ​កើត​រវាង​រថយន្ត​២​គ្រឿង និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ១៥ និង​០០​នាទី ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​គីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិត​ក្នុងភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ករណី​ខាងលើ​កើតឡើង​រវាង​រថយន្ត​១​គ្រឿង ម៉ាក Hyundai ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A 2618 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បុក​បះ​ពីក្រោយ​រថយន្ត​ម៉ាក Starex ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AY 2481 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រុញ​ទៅ​បុក និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង​ដែល​នៅ​ពីមុខ​ម៉ូតូ​ម៉ាក wave ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រៃវែង 1M 0011 បើកបរ​ដោយ​ឈ្មោះ ឆ​ន សំ​អូន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ​អង្កាញ់ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បណ្តាល​អោយ​រង​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រែអំបិល ។

ក្រោយ​កើត​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​រត់គេច​ពី​កន្លែង​កើតហេតុ​បាត់ ។ ចំណែក​វត្ថុ​តាង​ទាំង​៣​គ្រឿង ត្រូវ​បាន​ផ្នែក​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ