មន្ត្រី​ជំនាញ​កម្ពុជា​នឹង​ទទួល​បាន​សត្វ​ដំរី​អាស៊ី​មួយ​ក្បាល​ពី​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​អំឡុង​ចុងខែ​វិច្ឆិកា​នេះ


រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​បាន​ទទួល​នូវ​សត្វ​ដំរី​អាស៊ី​មួយ​ក្បាល ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ដើម្បី​យក​មក​បន្ត​ពូជ និង​ធ្វើការ​ព្រ​លែង​នៅ​តំបន់​ការពារ​សត្វព្រៃ​ធម្មជាតិ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត ឧត្តរមានជ័យ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់ លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន ។

តាម​ការ​អោយ​ដឹង​ពី​លោក នេត្រ ភក្ត្រា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ​ថា សត្វ​ដំរី​អាស៊ី​មួយ​ក្បាល​នេះ មានឈ្មោះ​កា​វ៉ា​ន់ អាយុ​៣៥​ឆ្នាំ ហើយនឹង​ត្រូវ​ដឹក​ជញ្ជូន​ពី​ប្រទេស​ប៉ា​គី​ស្ថាន​ទៅ​កាន់​ព្រៃ នៅ​តំបន់ការពារធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​សម្របសម្រួល​ពី​អង្គការ CWS នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ ។ ជាមួយនឹង​ការ​មក​ដល់​សត្វព្រៃ​ដ៏​កម្រ​នេះ​ដែរ​នឹង​ជួយ​ឱ្យ​ការ​អភិរក្ស​ដំរី​អាស៊ី​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ឱ្យ​ជាប់​គង់វង្ស​យូរអង្វែង​ថែម​ទៀត​នៅ​កម្ពុជា ។

លោក​បាន​លើក​ឡើង​ថា ពេល​នេះ​គេ​កំពុង​រៀបចំ​នីតិវិធី​ក្នុង​ការ​បញ្ជូន​សត្វ​ដំរី​មួយ​ក្បាល​នេះ​មក​កម្ពុជា ។​ហើយ​តាម​អ្វី​ដែល​គេ​គ្រោងទុក និង​ការ​សម្របសម្រួល​រវាង​អង្គការ CWS និង​អង្គការ​មួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន គេ​គ្រោង​ដឹក​តាម​យន្តហោះ​មក​តែ​ម្តង ។

មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​សត្វ​ដំរី ភេទ​ឈ្មោល​មួយ​ក្បាល​នេះ​ត្រូវ​បាន​គេ​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នឹង​ត្រូវ​ផ្ទេរ​ទៅ​ព្រៃ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុង​ខេត្តឧត្តរមានជ័យ​ដែល​ថែរក្សា​ដោយ​អង្គការ​CWS និង​ក្រសួងបរិស្ថាន ។

លោក នេត្រ ភក្ត្រា​យ​បាន​បញ្ជាក់​ថា​សត្វ​ដំរី​កា​វ៉ា​ន​មួយ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ដំរី​អាស៊ី​ដែល​ជិត​ផុត​ពូជ​ផង​ដែរ ។ ដូច្នេះ​ថា​«​យើង​នឹង​ថែរក្សា​កា​វ៉ា​ន់​ហើយ​បន្ទាប់​ពី​វា​ស្គាល់​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​យើង​នឹង​ដោះ​លែង​វា​ទៅ​ក្នុង​ព្រៃ ហើយ​សង្ឃឹមថា​កា​វ៉ា​ន់ រីករាយ​នឹង​ព្រៃឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​។ ប្រទេស​កម្ពុជា​ពិតជា​មាន​ដំរី​អាស៊ី​ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ក្រវាញ​និង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា (​មណ្ឌល​គី​រី​ខេត្តរតនគិរី​)» ។

លោក​រដ្ឋលេខាធិការ​បាន​បន្ដ​ថា នៅ​កម្ពុជា​យើង​បើ​គេ​គិត​ពី​កម្រិត​នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ​ត្រូវ​បាន កត់សម្គាល់​ឃើញ​ថា​មានការ​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ​ដោយសារ​តែ​អាជ្ញា ធរមាន​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង​៣០​ឆ្នាំ​មុន​ការ​បរបាញ់​បាន​សម្លាប់សត្វ ដំរីព្រៃ​អស់​ជា​ច្រើន​ក្បាល ។

ជាមួយ​គ្នា​នោះ​គេ​ក៏​កត់ សម្គាល់​ឃើញ​ដែរ​ថា​ជម្លោះ​រវាង​មនុស្ស​និង​សត្វ ដំរីព្រៃ​បាន​កើតឡើង​នៅ​តាម​តំបន់ការពារធម្មជាតិ មួយ​ចំនួន​ដោយសារ​តែ​ការ​ផ្លាស់​ទី​តាម​រដូវ​កាល​និង ការ​ស្វែងរក​ចំណី​អាច​រង​ការ​រំខាន​ដោយសារ​តែ វត្តមាន​របស់​មនុស្ស​នៅ​ក្នុង​តំបន់​ដែន​ជម្រក​របស់​ពួក​វា ។ លើស​ពី​នេះ​ដំរីព្រៃ​អាច​ទទួល​រង​ការ​វាយតប​ពី សំណាក់​ប្រជាជន​រហូត​ដល់​រង​របួស ឬ ឈាន​ដល់​ការ​សម្លាប់​នៅ​ពេល​ដំរី​បាន​ចូល​មក​ស៊ី​ដំណាំ​របស់​ពួក​គេ ។

លោក​បាន​បញ្ជាក់​បន្ថែម​ផង​ថា​បច្ចុប្បន្ន​នៅ​ប្រទេស កម្ពុជា​មាន​ដំរី អាស៊ី​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០​ទៅ ៦០០​ក្បាល​ដែល​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជួរ ភ្នំក្រវាញ​តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប​និង​តំបន់ ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី​ដែល​ជា​តំបន់ ជីវៈចម្រុះ​ដ៏​សំបូរ​បែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី​និង​មាន​ទី ជម្រាល​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត​។ ចំណែក​ដំរី​ស្រុក ត្រូវ​បាន ប៉ាន់ ស្មានថា​មាន​ចំនួន​៧១​ក្បាល ។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​ក្នុង រយៈពេល​៦០​ទៅ​៧០ ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​ដំរី អាស៊ី នៅ​លើ ពិភពលោក​បាន​ថយ​ចុះ​ប្រហែលជា ៥០​ភាគរយ​ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់ ជិត​៩០​ភាគរយ ។ ក្នុង​ចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ ពី​៣៩៤៦៣​ក្បាល​ទៅ​៤៧៤២៧​ក្បាល​ដែល​កំពុង រស់នៅ​ក្នុង​ព្រៃ​សព្វថ្ងៃ​។ ក្នុង​នោះ​ប្រហែល ៧៥​ភាគរយ​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ស្រី​លង្កា ។ ទន្ទឹម​ជាមួយ​គ្នា​ក្រៅពី​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ ទូ​ទាំង​ដែន​ជម្រក​របស់​វា ។

អ្នកជំនាញ​ក៏​បាន​ព្រមាន ផង​ដែរ​ថា​ដោយសារ​តែ​រយៈពេល​នៃ​ការ​បន្ត​ពូជ​របស់ ដំរី​អាស៊ី​យឺត​( ប្រាំ​ឆ្នាំ​បង្កើត​បានកូន​មួយ )​បើសិន អា​ត្រា​ស្លាប់​នៃ​កូន​ដំរីព្រៃ​ខ្ពស់​ដោយសារ​តែ​រង​របួស​ពី អន្ទាក់​នោះ​ចំនួន​ដំរីព្រៃ​នៅ​កម្ពុជា​អាច​មាន​បញ្ហា ប្រឈម​ខ្ពស់​ក្នុង​ការ​ផុត​ពូជ​។ ដូច្នេះ​ហើយ​ទើប​សត្វ​ដំរី ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ​(IUCN)៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ