សម្រេច​១២​លើក​រយៈពេល​២​ឆ្នាំ​​ហើយ ​ទើប​ដឹងដល់​គ្រួសារ​នាង​


ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ឆាយ ហាក់​ឡុ​ង អធិការ​នគរបាល​ស្រុក​អង្គរធំ​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​បទ​ល្បួង​ក្មេង​ស្រី​អាយុ​ក្រោម១៥​ឆ្នាំ រំលោភ​បាន​សម្រេច​១២​លើក​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ទើប​បែក​ការណ៍​ដឹង​ដល់​ក្រុមគ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ។

ជនសង្ស័យ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​អធិ​ការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ ។ ជន​នេះ​ឈ្មោះ នី នា​តហៅ​ណ​យ អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។ ករណី​រំលោភ​នេះ កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២០ នៅ​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។

លោក​អធិការ​បន្ត​ទៀត​ថា ក្នុង​រយៈពេលនេះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រហូត​ដល់​១២​ដង គឺ​នៅ​លើ​ផ្ទះ​៤​ដង និង​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​៨​ដង ។ ក្រោយ​ពី
ទទួល​បាន​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម កើត វ​ណា្ណ​រ៉េ​ត ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​អនុញ្ញាត​ឱ្យ​កម្លាំង​នគរបាល​បើក​ការ​ស៊ើបអង្កេត​បឋម ។ រហូត​មក​ដល់​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ និង​នាំ​ខ្លួន​មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យបណ្ដឹង​មែន និង​ត្រូវ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ ​

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ