ខេត្តកំពង់ធំ៖ សកម្មភាពសប្បុរសធម៌នេះធ្វើឡើងនៅថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានលោកថោងខុនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំដែលមាលោក សុខ លូ អភិបាលខេត្តកំពង់ធំលោក សូ មែន ឃីត (So Man Kit) អនុប្រធាន និងជាអគ្គលេខាធិការងនៃសមាគមពាណិជ្ជកម្ម និងការបរទេស ចិនហុងកុង និងម៉ាកាវ ប្រចាំកម្ពុជា និងជាតំណាងលោកឧកញ៉ា យុម ស៊ូ សាង (Yum Sui Sang)។
លោករដ្ឋមន្ត្រី ថោង ខុនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកបានបន្តថា ក្នុងពេលទឹកជំនន់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រៀងឧបភោគ-បរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ដាច់ស្បៀងអាហារឡើយ។
លោកបន្តថាក្រោយទឹកជំនន់ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធបានចុះពិនិត្យ និងស្តារហេដ្ឋារចនាសម្ពន្ធដែលខូចខាតឡើងវិញ ដូចជា សាលារៀន វត្តអារាម មន្ទីរពេទ្យផ្លូវថ្នល់ ផ្លូវលំ ស្ពាន ទំបន់ ប្រឡាយទឹកជាដើម និងជំរុញវិស័យកសិកម្ម ការដាំដុះឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ តាមរយៈការចែកស្បែងអាហារ និងស្រូវពូជជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដើម្បបង្កបង្កើនផល និងដាំដុះឡើងវិញផងដែរ៕
ចែករំលែកព័តមាននេះ