ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​នឹង​សូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​អ្នក​ស្លា​.​ប់​លើ​អតីត​ស្ពាន​កោះ​ពេជ្រ​គម្រប់​ខួប​១០​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​រាជធានី​ភ្នំពេញ​មាន​ស្ថានភាព​លំបាក​ផ្ទួន​ៗ​គ្នា ដូច​ជា​បញ្ហា​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង និង​ស្ថានភាព​កូ​វី​ដ​១៩ ដែល​ត្រូវ​លុប​ចោល​កម្មវិធី​មួយ​ចំនួន​ក្តី ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​បាន​ភ្លេច និង​បោះបង់​ចោល​នូវ​កម្មវិធី​សូត្រ​មន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា…

រាជធានី​ភ្នំពេញ ៖ ទោះបី​រាជធានី​ភ្នំពេញ​មាន​ស្ថានភាព​លំបាក​ផ្ទួន​ៗ​គ្នា ដូច​ជា​បញ្ហា​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង និង​ស្ថានភាព​កូ​វី​ដ​១៩ ដែល​ត្រូវ​លុប​ចោល​កម្មវិធី​មួយ​ចំនួន​ក្តី ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​បាន​ភ្លេច និង​បោះបង់​ចោល​នូវ​កម្មវិធី​សូត្រ​មន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​គម្រប់​ខួ​ប​១០​ឆ្នាំ (២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០២០) ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១០ ឬ​ថ្ងៃ​ទី​៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឡើយ ដែល​កម្មវិធី​នេះ​នៅ​តែ​ធ្វើ គឺ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌចំការមន​ជា​អ្នក​រៀបចំ​ធ្វើ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ ។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ ។

លោក ម៉េ​ត មាស ភក្តី​បាន​បញ្ជាក់​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ឱ្យ​អភិបាល​ខណ្ឌចំការមន លោក ថេ​ង សុ​ថុ​ល រៀបចំ​ប្រារព្ធ​ពិធីសូត្រមន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​កោះ​ពេជ្រ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០២០ ។

ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នេះ ធ្វើ​នៅ​ខាង​មុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ស្ថិត​នៅ​ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ ជាទី​ដែល​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​១០​ឆ្នាំ​មុន ដែល​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​, អាជ្ញាធរ​ដែនដី​,​សាច់ញាតិ​ក្រុម​គ្រួសា​របស់​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ទៀត​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​បាន​កើតឡើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ