ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ប្រកាស​ថា លោក សរ ចិ​ត្រា បានជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ គឺ​លោក សរ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ គឺ​លោក សរ ចិ​ត្រា ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​កន្លង​មក ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពី​មន្ទីរពេទ្យ​ផង​ដែរ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា លោក សរ ចិ​ត្រា ជា​អគ្គលេខាធិការ​រង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​អាយុ​៤៧​ឆ្នាំ ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

សូមបញ្ជាក់ ៖ កាលពីថ្ងៃ​ទី១៧ វិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាលប្រកាសថា ​ឯក ឧត្តម សួ​ស យ៉ា​រ៉ា អាយុ៤៧​ឆ្នាំ សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ជាអ្នក ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា កន្លង​មកក៏បានជាសះស្បើយពីកូវីដ១៩ ផងដែរ ។  

គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​៣០៥​នាក់ (​ស្ត្រី​៦២​នាក់ និង​បុរស ២៤៣​នាក់​) ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ២៩៥​នាក់ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​១០​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ