ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​មី​ខូចគុណភាព​ជិត​៤០០​គីឡូក្រាម ត្រូវ​បាន​ដុត​កម្ទេច​ចោល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្ទេច​មី​ខូចគុណភាព​ជិត​៤០០​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​សាខា (​ក​.​ប​.​ប​)​ខេត្ត​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។​លោក សាន…

ខេត្តបន្ទាយមានជ័យ ៖ កម្ទេច​មី​ខូចគុណភាព​ជិត​៤០០​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​សាខា (​ក​.​ប​.​ប​)​ខេត្ត​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបន្ទាយមានជ័យ​(​ហៅ ក​.​ប​.​ប​)​បាន​ប្រាប់​ថា​៖​ទំនិញ​កម្ទេច​មី​ខូច​គុណ​គុណភាព​ដែល​ត្រូវ​ដុត​ចោល​ទម្ងន់​៣៩០​គីឡូក្រាម​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ដកហូត​នៅ​អំឡុង​ខែតុលា​ដល់​វិច្ឆិកា ឆ្នាំ​២០២០​ក្នុង​នៅ​តាម​ផ្សារ និង​ឃ្លាំង​ជាប់​ជាយ​ដែន​ភូមិ​សា​ស្គ្រ​ស្រុក​អូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖ កម្ទេច​មី​ខូចគុណភាព​នេះ​ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​មក​លក់​តាម​ទីផ្សារ​ត្រូវ​បាន​មន្ត្រី​(​ក​.​ប​.​ប​)​ខេត្ត​សហការ​ជា​មូ​យ​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្ត ចុះ​ពិនិត្យ​តាម​ផ្សារ និង​ឃ្លាំង​ជាប់​ជាយ​ដែន ហើយ​ត្រូវ​បាន​ដកហូត​ហើយ​ត្រូវ​បាន​ដុត​កម្ទេច​ចោល​។ លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា​៖ កម្ទេច​មី​ខូចគុណភាព​នេះ​ជា​កម្ទេច​មី​ដែល​ច្រក​សេសសល់ (​ជា​កាក​សំណល់​ដែល​គ្មាន​អនាម័យ​) ខុស​បច្ចេកទេស​ដែល​បណ្តាល​ខូចគុណភាព ដែល​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ​ប្រឈម​គ្រោះថ្នាក់​ជា​ពិសេស​ក្មេង​ទិញ​បរិភោគ​។

ក្នុង​ឱកាស​ដុត​កម្ទេច​មី​ខូចគុណភាព​ជិត​៤០០​គីឡូក្រាម​ប្រធាន​សាខា​(​ក​.​ប​.​ប​)​ខេត្តបន្ទាយមានជ័យ​សំណូមពរ​ដល់​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​សុំ​ឲ្យ​ចូលរួម​ទប់ស្កាត់ និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទប់ស្កាត់​រាល់​ទំនិញគេចពន្ធ និង​ខូចគុណភាព​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដើម្បី​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ