ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ស្ទាវ​7​នាក់​ជិះ​ម៉ូតូ​បង្ហោះ​ពេញ​ផ្លូវ​60​ម៉ែត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​នាំ​គ្នា​បង្ហោះ​ម៉ូតូ​ប្រសេចប្រសាច​ពេញ​ផ្លូវ ចៃដន្យ​ជួប​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំពុង​ល្បាត​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​ក៏​បាន​ប្រដេញ​តាម​ឃាត់ខ្លួន​បាន​៧​នាក់ និង​ម៉ូតូ​៣​គ្រឿង នាំ​មក​អធិការដ្ឋាន​ខណ្ឌ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​នាំ​គ្នា​បង្ហោះ​ម៉ូតូ​ប្រសេចប្រសាច​ពេញ​ផ្លូវ ចៃដន្យ​ជួប​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំពុង​ល្បាត​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​ក៏​បាន​ប្រដេញ​តាម​ឃាត់ខ្លួន​បាន​៧​នាក់ និង​ម៉ូតូ​៣​គ្រឿង នាំ​មក​អធិការដ្ឋាន​ខណ្ឌ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ការដ្ឋាន​អាគារ​ខ្ពស់​ក្រុមហ៊ុន​ចិន ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ហៅ​ក្មេង​ស្ទាវ ។
ក្មេង​ទំនើង​ចំនួន​៧​នាក់ សមត្ថកិច្ច​មិន​បានឱ្យ​ដឹង​ឈ្មោះ គ្រាន់តែ​ដឹង​ថា ពួក​គេ​មាន​អាយុ​ទើបតែ​១៤-១៥-១៦​ឆ្នាំ តែ​ប៉ុណ្ណោះ ។

តាម​សម្ដី​លោក​អនុសេនីយ៍ឯក ភក្ដី ម៉ា​ណេ​ត ប្រធាន​ក្រុម​អន្តរាគមន៍​ពិសេស​ខណ្ឌមានជ័យ បាន​ប្រាប់​ថា មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​ខាងលើ​នេះ គឺ​មាន​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ​នោះ កម្លាំង​ល្បាត​របស់​អធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​រូប​លោក​ដែល​ជា​ប្រធាន​ក្រុម​ផ្ទាល់​បាន​ចេញ​ល្បាត​ពួនស្ទាក់​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ក៏​ប្រទះ​ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម​កំពុង​បង្ហោះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​យ៉ាង​អនាធិបតេយ្យ​ក៏​បាន​ប្រដេញ​តាម​ភ្លាម ។ លោក​ថា​យើង​ស្ទាក់​នៅ​ចំណុច​ខាងលើ ដោយ​ឃាត់​បាន​ក្មេង​ទំនើង​ចំនួន​៧​នាក់ និង​ម៉ូតូ​ចំនួន​៣​គ្រឿង ហើយ​បាន​នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​ផង​ដែរ ។

ក្រោយ​ពេល​សាកសួរ​រួច ពួក​គេ​បាន​ឆ្លើយ​ប្រាប់​ថា ពួក​គេ​គ្រាន់តែ​រៀន​បង្ហោះ​ម៉ូតូ​ប៉ុណ្ណោះ ទើបតែ​បង្ហោះ​បាន​២-៣​ដង ស្រាប់តែ​សមត្ថកិច្ច​បាន​មក​ឃាត់ខ្លួន​តែ​ម្ដង ។

ក្រោយ​ពេល​សាកសួរ​រួច​ហើយ​ក្មេង​ទំនើង​ទាំង​៧​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ហើយ​បានឱ្យ​អាណាព្យាបាល​មក​ធានា​យក​ទៅ​ផ្ទះ​វិញ​ដើម្បី​អប់រំ​ណែនាំ​បន្ត ព្រោះ​ក្មេង​ខាងលើ​សុទ្ធតែ​មាន​អាយុ​ចាប់ពី​១៤​ទៅ​១៦​ឆ្នាំ​ប៉ុណ្ណោះ ។

ចំណែក​ម៉ូតូ ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ចំនួន​ពីរ​ទៅ​បី​ថ្ងៃ​សិន ទើប​ឱ្យ​ម្ចាស់​យក​ឯកសារ​មក​បញ្ជាក់ ហើយ​ប្រគល់​ឱ្យទៅ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ