ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រត្រាស់​បង្គាប់​តែងតាំងនរោត្តម អរុណរស្មី ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​ត្រាស់​បង្គាប់​តែងតាំង…

រាជធានី​ភ្នំពេញ ​៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​ត្រាស់​បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ សម្តេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណរស្មី ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ ឧបនាយករដ្ឋមន្ត្រី​ ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

សូម​រម្លឹក​ថា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​នរោត្តម អរុណ រស្មី ជា​អ​តី​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​បាន​ចូលរួម​ប្រឡូក​ការ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​យ៉ាង​ខ្លាំងក្លា​ កាលពី​ឆ្នាំ ២០១៣ ។

ថ្មី​ៗ​កន្លង​ទៅ​នេះ​ក៏​មាន​ព័ត៌មាន​ថា សមាជិក​ជា​ច្រើន​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គ្រោង​ស្នើ​ឱ្យ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី ដែល​ជា​ព្រះ​អនុជ​របស់​ព្រះមហាក្សត្រ យាង​មក​ធ្វើ​ជា​ព្រះប្រធាន​គណបក្ស​រាជា​និយម​នេះ​ម្តងទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ